Messi ​បើ​ចាកចេញ​ពី Barca មែន ក្លិប​អង់គ្លេស ៣ ត្រៀម​​ទទួល​

Messi ​បើ​ចាកចេញ​ពី Barca មែន ក្លិប​អង់គ្លេស ៣ ត្រៀម​​ទទួល​

កាល​ពី​ប៉ុន្មាន​ថ្ងៃ​នេះ ប្រភព​ស្និទ្ធ​នឹង Lionel Messi ​បាន​បញ្ជាក់​ថា​ខ្សែ​ប្រយុទ្ធ​រូប​នេះ​កំពុង​តែ​ធុញទ្រាន់​នឹង​រឿង​ពន្ធ​នៅ​ប្រទេស​អេស្ប៉ាញ​ ហើយ​អាច​នឹង​ឈាន​ដល់​ការ​ចាកចេញ​នៅ​រដូវ​កាល​ក្រោយ​នេះ ដោយ​មាន​ក្លិប​ធំ​ៗ​៣​នៅ​អង់គ្លេស​កំពុង​រង់ចាំ​រួច​ជា​ស្រេច។

 

Messi ​បើ​ចាកចេញ​ពី Barca មែន ក្លិប​អង់គ្លេស ៣ ត្រៀម​​ទទួល​

 

បញ្ហា​ពន្ធ​របស់ Messi ​នៅ​អេស្ប៉ាញ​មិន​ទាន់​អាច​ដោះស្រាយ​រួចរាល់​នៅ​ឡើយ​ទេ ដោយ​រូបគេ​ផ្ទាល់​អាច​ប្រឈម​នឹង​ការ​ដាក់​ទោស​បាន​គ្រប់​ពេល​វេលា។ ដោយសារ​តែ​ការ​សាំញ៉ាំ​នេះ​ដែរ ដំណឹង​ដែល​ថា​ម្ចាស់​ពាន​រង្វាន់ Ballon dÓr ​៤​សម័យ​រូប​នេះ​ចង់​ចាកចេញ​ពី Barcelona ​ក៏​ចេះ​តែ​កើត​មាន។ កាសែត The Sun ​បាន​ចុះ​ផ្សាយ​ថា​មាន​ក្លិប​នៅ Premier League ​៣​ហើយ​គឺ Manchester City , Manchester United ​និង Chelsea ​កំពុង​តែ​បញ្ចុះបញ្ចូល​ខ្សែ​ប្រយុទ្ធ​ជម្រើស​ជាតិ​អាហ្សង់ទីន​រូប​នេះ។

 

លើស​ពី​នេះ​ទៅ​ទៀត ក្លិប​១​ក្នុង​ចំណោម​​ក្លិប ៣ ​ខាង​លើ ត្រូវ​គេ​ដឹង​ថា​បាន​ទៅ​ជួប​ផ្ទាល់​ជាមួយ Messi ​ទៀត​ផង កាល​ពី​សប្ដាហ៍​មុន។ អ្វី​ដែល​គេ​មើល​ឃើញ​ថា លីក​កំពូល​អង់គ្លេស​ជា​ជម្រើស​ល្អ​សម្រាប់​កីឡាករ​វ័យ​២៨​ឆ្នាំ​រូប​នេះ គឺ​ដោយសារ​តែ​នៅ​ទី​នោះ មាន​មិត្តភ័ក្ដិ​របស់​គេ​ច្រើន ដែល​អាច​ជា​កត្តា​មួយ​ជួយ​ជំរុញ​ចិត្ត​ក៏​ថា​បាន។

 

Messi ​បើ​ចាកចេញ​ពី Barca មែន ក្លិប​អង់គ្លេស ៣ ត្រៀម​​ទទួល​

 

ជុំវិញ​បញ្ហា​ពន្ធ​វិញ Messi ​និង​ឪពុក​របស់​គេ Jorge  ​ត្រូវ​គេ​ចោទ​ប្រកាន់​ថា​មិន​បាន​បង់ពន្ធ​ចំនួន​៣,១​លាន​ផោន ក្នុង​រយៈ​ពេល​៣​ឆ្នាំ (២០០៧-២០០៩) ) ។ ដោយ​ក្នុង​រយៈ​ពេល​នេះ បុរស​ស្មោះ​ស្នេហ៍​ខាង​លើ​បាន​ចុះ​កុងត្រា​ជាមួយ​ក្រុមហ៊ុន Banc Sabadell , Telefonica , Danone , Air Europa , Adidas និង​ Pepsi ​ដែល​បូក​បញ្ចូល​គ្នា​ទៅ​មាន​ទឹក​ប្រាក់​ប្រមាណ​ជា​៧,៣​លាន​ផោន ប៉ុន្តែ​ចំនួន​ទឹក​ប្រាក់​នេះ​មិន​បាន​បង់ពន្ធ​ចូល​រដ្ឋ​នោះ​ទេ ទើប​មាន​រឿង​ខាង​លើ​នេះ​កើត​ឡើង៕

 

ប្រែ​សម្រួល៖ មុន្នី រម្យ
ប្រភព៖ mirror