បុរសជនជាតិចិន ស្រវឹងធ្លាក់ភ្នែក ក្តៅស្អុះពេកបើករថយន្ត Lexus RX300 ធ្លាក់ប្រឡាយត្រាំទឹកស្អុយ

ភ្នំពេញ៖ បុរសជាជនជាតិចិនម្នាក់ បើករថយន្ត Lexus RX300 ក្នុងស្ថានភាពស្រវឹងធ្លាក់ភ្នែក បានបង្អង់ល្បឿនបត់ ត្រឡប់ក្រោយ បួងចង្កូតមិនអស់ជ្រុលធ្លាក់ចូល ប្រឡាយត្រាំទឹកនៅស្អុយ នៅម៉ោង ១១៖០០នាទីយប់ ថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៥ នៅលើបណ្តោយផ្លូវជាតិលេខ៤ ក្បែរនឹងប៉ុស្តិ៍នគរបាល ប៉ុស្តិ៍ចោមចៅ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។

តាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេ បានឃើញ រថយន្ត Lexus RX300 មួយគ្រឿង ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ 2W-1417 ដែលបើកដោយបុរសម្នាក់ ជាជនជាតិចិន ដោយធ្វើដំណើរ តាមបណ្តោយផ្លូវជាតិលេខ៤ ក្នុងល្បឿនលឿន ទិសដៅពីកើតទៅលិច លុះបើកដល់ចំណុចកើតហេតុ ក្បែរនិងប៉ុស្តិ៍នគរបាលចោមចៅ ក៏បានបង្អង់ល្បឿន រួចក៏បត់ត្រឡប់ក្រោយវិញ ដោយសារតែសារធាតុស្រវឹង នៅក្នុងខ្លូនខ្លាំងពេក ជាហេតុធ្វើឲ្យធ្លាក់ភ្នែក បួងចង្កូតមិនអស់ជាន់ហ្គ៊ែបន្ថែម ជ្រុលធ្លាក់ចូលប្រឡាយត្រាំទឹក បង្កការភ្ញាក់ផ្អើលដល់សមត្ថិកិច្ចប៉ុស្តិ៍ចោមចៅ ចេញមកជួយអន្តរាគមន៍ភ្លាម។

ក្រោយពេលកើតហេតុ សមត្ថកិច្ចបានពិនិត្យមើលហេតុការណ៍ ដោយជនជាតិចិននេះ មិនបានបង្កគ្រោះថ្នាក់ ដល់អ្នកដទៃណាឡើយ សមត្ថកិច្ចក៏សម្រេចឲ្យជនជាតិនោះ ទូរស័ព្ទហៅរថយន្តស្ទួច មកស្ទួចយករថយន្តនោះ ទៅជួសជុលដោយខ្លួនឯង៕

បុរសជនជាតិចិន ស្រវឹងធ្លាក់ភ្នែក ក្តៅស្អុះពេកបើករថយន្ត Lexus RX300 ធ្លាក់ប្រឡាយត្រាំទឹកស្អុយ
បុរសជនជាតិចិន ស្រវឹងធ្លាក់ភ្នែក ក្តៅស្អុះពេកបើករថយន្ត Lexus RX300 ធ្លាក់ប្រឡាយត្រាំទឹកស្អុយ
បុរសជនជាតិចិន ស្រវឹងធ្លាក់ភ្នែក ក្តៅស្អុះពេកបើករថយន្ត Lexus RX300 ធ្លាក់ប្រឡាយត្រាំទឹកស្អុយ

ផ្តល់សិទ្ធដោយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត