តុលាការ​លើក​ពេល​សវនាការ​សំណុំ​រឿង​គ្រូពេទ្យ​ជាប់​សង្ស័យ​ជា​អ្នក​ចម្លង​មេរោគ​អេដស៍

សាលា​ដំបូង​ខេត្ត​បាត់ដំបង នៅ​​ថ្ងៃ​ទី​២២ ខែ​តុលា បន្ត​បើក​សវនាការ​ជំនុំ​ជម្រះ​ទៅ​លើ​គ្រូពេទ្យ ឈ្មោះ យ៉ែម ជ្រិន ដែល​មហា​ជន​សង្ស័យ​ថា​ ជា​អ្នក​​ធ្វើ​ឲ្យ​ឆ្លង​មេរោគ​អេដស៍​ដល់​​ប្រជាពលរដ្ឋ​​ជិត ៣០០​នាក់ នៅ​ឃុំ​រកា ស្រុក​សង្កែ ខេត្ត​បាត់ដំបង។

យ៉ាងណា​សវនាការ​នេះ​ត្រូវ​បាន​ផ្អាក​បណ្ដោះអាសន្ន​​ បន្ទាប់​ពី​តុលាការ​បាន​សួរ​ដេញ​ដោល​ដើម​បណ្ដឹង​ និង​ចុង​បណ្ដឹង​​អស់​រយៈពេល ៣​ថ្ងៃ​ជាប់ៗ​គ្នា​រួច​មក។ តុលាការ​នឹង​​​បើក​សវនាការ​លើ​ករណី​នេះ​​ចំនួន ២​ថ្ងៃ​បន្ត​ទៀត​​ដើម្បី​បញ្ចប់​សវនាការ​ គឺ​ចាប់​ពី​​ថ្ងៃ​ទី​២៧​ ដល់​ថ្ងៃ​ទី​២៨ ខែ​តុលា ខាង​មុខ។

សូម​ស្ដាប់​សេចក្ដី​រាយការណ៍​ផ្ទាល់​របស់​លោក ហ៊ុំ ចំរើន ដែល​តាម​ដាន​ការ​ជម្រះ​​ក្ដី​នេះ​ពី​ខេត្ត​បាត់ដំបង តាម​ការ​សាកសួរ​របស់​លោក ជុន ច័ន្ទបុត្រ៖

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។