លោក គីម រិទ្ធី ដឹកនាំសមាជិក បរិច្ចាគឈាម រួមចំណែកជួយ សង្រ្គោះអាយុ ជីវិតមនុស្ស

ភ្នំពេញ ៖ ប្រធានសហភាព សហព័ន្ធ យុវជនកម្ពុជា ខេត្តកណ្តាល លោក គីម រិទ្ធី នៅព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៥នេះ បានដឹកនាំសមាជិក ជាង១០០នាក់ ចូលរួមបរិច្ចាគឈាម នៅមជ្ឈមណ្ឌលជាតិ ផ្តល់ឈាម ក្នុងគោលបំណងរួមចំណែក ជួយជនរងគ្រោះនានា ដែលត្រូវការឈាមជាចាំបាច់ ។

លោកវេជ្ជបណ្ឌិត ហុក គឹមចេង ប្រធានមជ្ឈមណ្ឌលជាតិ ផ្ដល់ឈាម នៃក្រសួងសុខាភិបាល បានថ្លែងថា ដោយមានចិត្ត សប្បុរសធម៌ ក្នុងការជួយសង្រ្គោះអាយុជីវិត ប្រជាពលរដ្ឋនៅទូទាំងប្រទេស ជាពិសេស ពលរដ្ឋក្រីក្រដែលបានជួប គ្រោះថ្នាក់ផ្សេងៗ ហើយគ្មានបងប្អូនជួយបរិច្ចាគឈាមនោះ។

លោកបន្តថា ក្នុងមួយថ្ងៃមជ្ឈមណ្ឌល ត្រូវការឈាម ប្រមាណជា១០០ប្លោក ហើយក្នុងមួយខែ៣០០០ប្លោក ព្រោះមានអ្នកជំងឺ ដែលត្រូវការឈាមជារៀងរាល់ ដែលមិនអាចអត់បានឡើយ។

លោកហុក គឹមចេង ក៏បានជំរុញនិងអំពាវ ទៅកាន់ប្រជាពលរដ្ឋខ្មែរ ទូទាំងប្រទេស ជាពិសេសក្រុមយុវជន មេត្ដាចូលរួមបរិច្ចាគ ឈាមមកដល់អង្គភាព របស់លោក ដើម្បី យកទៅជួយជនរងគ្រោះ ដែលត្រូវការឈាម ជាចាំបាច់ ហើយសកម្មភាពទាំងនេះ ពិតជាបានចូលរួមចំណែកយ៉ាងខ្លាំង លើការជួយសង្គ្រោះជីវិតអ្នកដទៃ ។

ប្រធានមជ្ឈមណ្ឌលជាតិផ្ដល់ឈាម បាន ថ្លែងបញ្ជាក់ថា បើសិនជាគ្មានការចូលរួម ចំណែកពីសប្បុរសជនទាំងឡាយនោះ មជ្ឈ មណ្ឌលក៏មិនអាចទ្រទ្រង់ និងផលិតឈាម ដោយខ្លួននោះឡើយ ដូច្នេះការចូលរួមរបស់ បងប្អូន ពិតជាមានសារសំខាន់យ៉ាងខ្លាំង ។

ចំពោះការបរិច្ចាគឈាម ត្រូវបានលោក ហុក គឹមចេង អះអាងថា មិនមានការប៉ះ ពាល់សុខភាពនោះឡើយ ដូច្នេះកុំមានការ ព្រួយបារម្ភនិងគិតផ្ដេសផ្ដាស់ ពោលមុនការ បរិច្ចាគឈាម គឺគ្រូពេទ្យធ្វើការពិនិត្យរួច រាល់ថា តើសប្បុរសជនដែលបរិច្ចាគឈាម មានសុខភាពល្អ ។

ព្រមជាមួយគ្នានេះដែរ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា កាលពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១១ ក៏បានធ្វើការអំពាវនាវឲ្យប្រជាពលរដ្ឋទូទាំងប្រទេសចូលរួមបរិច្ចាគឈាមទាំងអស់ ព្រោះឈាមពិតជាមានតម្លៃជាខ្លាំង។

ប្រធានមជ្ឈមណ្ឌលជាតិផ្ដល់ឈាមរូបនេះ ក៏បានថ្ងែងអំណរគុណដល់សប្បុរសជនទាំងអស់ ដែលចូលរួមបរិច្ចាគ ឈាម ជូនមជ្ឈមណ្ឌលជាតិផ្តល់ឈាម ដើម្បីទុកសម្រាប់ជួយជនរងគ្រោះផ្សេងៗ ដែលត្រូវការឈាមជាចាំបាច់៕