តើ​ព្រះសង្ឃ​១​អង្គ​នេះ​ក្លែងក្លាយ ឬ​ក៏​ពិត? បន្ទាប់​ពី​ឈរ​ទិញ​ត្រី​រស់នៅ​ផ្សារ​ស្រុក​សំពៅ​លូន

ខេត្តបាត់ដំបង ៖ សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា មាន​ព្រះសង្ឃ​១​អង្គបាន​និមន្ត​ក្នុង​ផ្សារ​ស្រុក​សំពៅ​លូន​ទាំង​ព្រឹល​ម ដោយ​គេ​ឃើញ​ឈរ​ទិញ​ត្រី​ផ្ទក់​ស្រស់​ៗ​នៅ​កន្លែង​លក់​ត្រី​មួយ​កន្លែង ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​ក្នុង​ផ្សារ ក៏​ដូច​ជា​អ្នកលក់ មានការ​ងឿងឆ្ងល់​គ្រប់​ៗ​គ្នា ហើយ​ក៏​បាន​ទៅ​រាយការណ៍​ជូន​សមត្ថកិច្ច​ស្រុក​សំពៅ​លូន ឱ្យ​ចុះ​ធ្វើការ​ស្រាវជ្រាវ​រក​ព្រះសង្ឃ​អង្គ​នោះ ព្រោះ​ជាប់​សង្ស័យ​ថា អាច​ជា​ព្រះសង្ឃ​ក្លែងក្លាយ ។

ហេតុការណ៍នេះ​កើតឡើង​កាលពីវេលាម៉ោង​០៦ និង​៥០នាទីព្រឹក​ថ្ងៃទី​២២ តុលា ២០១៥ ស្ថិត​នៅ​ក្នុង​ផ្សារ​ស្រុកសំពៅលូន ។

ទោះបីជាយ៉ាងណា ព្រះសង្ឃ​អង្គ​នោះ មិន​ត្រូវ​អ្នក​ភូមិ​ស្គាល់​អត្តសញ្ញាណ​ទេ ដោយ​ឃើញ​ដើរ​មាន​លក្ខណៈ​ខូច​ជើង​ខាងឆ្វេង និង​និមន្ត​តែ​អង្គ​ឯង ។ បច្ចុប្បន្ន ត្រូវ​សមត្ថកិច្ច​កំពុង​ចាត់​កម្លាំង​ស្វែងរក ដើម្បី​ធ្វើការ​សួរនាំ ។

  • តើ​ព្រះសង្ឃ​១​អង្គ​នេះ​ក្លែងក្លាយ ឬ​ក៏​ពិត? បន្ទាប់​ពី​ឈរ​ទិញ​ត្រី​រស់នៅ​ផ្សារ​ស្រុក​សំពៅ​លូន已关闭评论
  • 346 views
  • Hide Sidebar
    A+
Publish on:2015/10/23  Category:ក្នុងស្រុក