ស្ទើរ​មិន​ជឿ​នឹង​ភ្នែក​ថា​តារា​ម៉ូដែល​របស់ Calvin Klein ធ្លាប់​ជា​មនុស្ស​ស្រី

ស្ទើរ​មិន​ជឿ​នឹង​ភ្នែក​ថា​តារា​ម៉ូដែល​របស់ Calvin Klein ធ្លាប់​ជា​មនុស្ស​ស្រី

ជាមួយ​នឹង​រូបរាង​មាំមួន​​និង​មុខ​មាត់​យ៉ាង​សង្ហា គ្មាន​អ្នក​ណា​ជឿ​ទេ​ថា Laith Ashley De La Cruz អ្នក​តំណាង​ថ្មី​ឲ្យ​ម៉ាក​ខោ​ក្នុង Calvin Klein ធ្លាប់​ជា​នារី​ម្នាក់​នោះ។

 

ស្ទើរ​មិន​ជឿ​នឹង​ភ្នែក​ថា​តារា​ម៉ូដែល​របស់ Calvin Klein ធ្លាប់​ជា​មនុស្ស​ស្រី
 

ចាប់​តាំង​ពី​ឆ្នាំ ១៩៩២ មក ​សំលៀក​បំពាក់​ឈុត​ក្នុង​របស់​ម៉ាក Calvin Klein បាន​ក្លាយ​ជា​ទី​ចាប់​អារម្មណ៍​របស់​មហាជន​ទូទៅ​ដោយ​មាន​អ្នក​តំណាង​សុទ្ធ​សឹង​តែ​ជា​តារា​សម្ដែង​និង​ចម្រៀង​ប្រុស​​ល្បី​ឈ្មោះ​ និង​សិចស៊ី​ទាំង​អស់។ ដោយ​នៅ​ក្នុង​នោះ តារា​ដែល​ធ្លាប់​ធ្វើ​ជា​អ្នក​តំណាង​ឲ្យ​ម៉ាក​យី​ហោ​នេះ​រួម​មាន​តារា​​មាន​កេរ្តិ៍​ឈ្មោះ​ល្បី​ដូច​ជា Mark Wahlberg, Jamie Dorman តួ​ឯក​រឿង “Fifty Shades of Grey” និង Justin Bieber ជាដើម។

 

យ៉ាងណាមិញ​នៅ​ក្នុង​រដូវ​កាល​ថ្មី​នេះ Calvin Klein បាន​ជ្រើស​យក​តារា​ម៉ូដែល​ថ្មី​សន្លាង​​មិន​សូវ​មាន​អ្នក​ស្គាល់ Laith Ashley De La Cruz ទៅ​វិញ។ ជាមួយ​នឹង​រូបសម្បត្តិ​មាំមួន​ពោរ​ពេញ​ទៅ​ដោយ​​សាច់ដុំ ទម្រង់​មុខ​ស្រស់​សង្ហា​បូក​រួម​នឹង​កែវ​ភ្នែក​មុត​ស្រួច ការ​ក្លាយ​ជា​អ្នក​តំណាង​ឲ្យ Calvin Klein ក៏​មិន​មែន​រឿង​អ្វី​ដែល​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​នោះ​ដែរ​សម្រាប់ Ashley។ តែ​អ្វី​ដែល​គួរ​ឲ្យ​ចាប់​អារម្មណ៍​នោះ​គឺ តារា​ម៉ូដែល​នេះ​​ធ្លាប់​ជា​មនុស្ស​ស្រី​កែ​ភេទ​មក​ជា​មនុស្ស​ប្រុស។

 

២៤ឆ្នាំ​មុន​ តារា​ម៉ូដែល​ដែល​មាន​ដើម​កំណើត​នៅ​ប្រទេស​ដែន​ដោះ Dominica បាន​ចាប់​កំណើត​ក្នុង​រូប​រាង​ជា​ទារិកា​ម្នាក់។ យុវវ័យ​របស់​ក្មេង​ស្រី​នេះ​ពោរ​ពេញ​ទៅ​ដោយ​ភាព​ចម្រូង​ចម្រាស់​គ្នា​របស់​ខ្លួន​ឯង ដោយ​គ្មាន​អ្នក​ណា​ណែនាំ​ថា​ត្រូវ​ដើរ​ផ្លូវ​មួយ​ណា​ឡើយ។ បញ្ចប់​ការ​សិក្សា​ថ្នាក់​វិទ្យាល័យ Laith Ashley ជ្រើស​យក​ជំនាញ​ចិត្ត​វិទ្យា ហើយ​សព្វ​ថ្ងៃ​នេះ​លោក​កំពុង​បំពេញ​ការងារ​នៅ​មជ្ឈមណ្ឌល​សុខភាព​សម្រាប់​អ្នក​ស្រលាញ់​ភេទ​ដូច​គ្នា​និង​កែ​ភេទ Callen-Lorde ដើម្បី​ជួយ​ដល់​ក្មេង​ LGBT ដែល​គ្មាន​ជម្រក​ជ្រក​កោន។

 

ស្ទើរ​មិន​ជឿ​នឹង​ភ្នែក​ថា​តារា​ម៉ូដែល​របស់ Calvin Klein ធ្លាប់​ជា​មនុស្ស​ស្រី
Laith Ashley De La Cruz កាល​នៅ​ក្មេង

 

ជា​មួយ​នឹង​ការងារ​សប្បុរស​ធម៌​ទាមទារ​សិទ្ធ​សេរី​ភាព​ឲ្យ​សមាគម​ LGBT លោក Laith Ashley ក៏​ជា​តារា​ម៉ូដែល​មួយ​រូប​ផង​ដែរ។ សព្វ​ថ្ងៃ​នេះ Laith ជា​អ្នក​នាំ​ពាក្យ​ឲ្យ​ម៉ាក​ខោ​អាវ​ក្នុង​របស់ Kalvin Clein ល្បី​ឈ្មោះ។

 

ស្ទើរ​មិន​ជឿ​នឹង​ភ្នែក​ថា​តារា​ម៉ូដែល​របស់ Calvin Klein ធ្លាប់​ជា​មនុស្ស​ស្រី
 

ស្ទើរ​មិន​ជឿ​នឹង​ភ្នែក​ថា​តារា​ម៉ូដែល​របស់ Calvin Klein ធ្លាប់​ជា​មនុស្ស​ស្រី
 

ស្ទើរ​មិន​ជឿ​នឹង​ភ្នែក​ថា​តារា​ម៉ូដែល​របស់ Calvin Klein ធ្លាប់​ជា​មនុស្ស​ស្រី
 

ប្រែ​សម្រួល៖ សុវណ្ណផៃ
ប្រភព៖ បរទេស