បារខែម​ភ្នំពេញ​ស្អែក​នេះ​មាន​កម្មវិធី​​អី​ខ្លះ​?

បារខែម​ភ្នំពេញ​ស្អែក​នេះ​មាន​កម្មវិធី​​អី​ខ្លះ​?

ស្ថិត​ក្រោម​ប្រធាន​បទ​រូម “ត្រៀម​ខ្លួន​សម្រាប់​សមាហរណកម្ម​អាស៊ាន ”បារខែម​ភ្នំពេញ ២០១៥ នឹង​ផ្ដោត​លើ​ប្រធាន​បទ​ធំៗ​ចំនួន ៤ រួមមាន បច្ចេកវិទ្យា អាជីព​ការងារ រចនា​ច្នៃប្រឌិត និង​សហគ្រិនភាព។ បារខែម​ភ្នំពេញ ២០១៥ នឹង​នាំ​យក​ក្រុម​អ្នក​ជំនាញ​បច្ចេកវិទ្យា អ្នក​ជំនាញ​ច្នៃ​ប្រឌិត សហគ្រិន​វ័យ​ក្មេង អង្គការ​សង្គម​ស៊ីវិល ថ្នាក់​ដឹកនាំ​អាជីវកម្ម សាស្ត្រាចារ្យ សិស្ស និង​និស្សិត ដើម្បី​ចែករំលែក ចំណេះដឹង​និង​បទពិសោធន៍ ក្នុង​វិស័យ​បច្ចេកវិទ្យា និង​អាជីវកម្ម ក៏​ដូច​ជា​ត្រៀម​ខ្លួន​សម្រាប់​សមាហរណកម្ម អាស៊ាន នា​ពេល​ខាងមុខ។​

 

បារខែម​ភ្នំពេញ​ស្អែក​នេះ​មាន​កម្មវិធី​​អី​ខ្លះ​?

 

នៅ​ថ្ងៃ​កម្មវិធី​បារខែម​នឹង​មាន​សកម្មភាព​ជា​ច្រើន ដូច​ជា​ការ​ធ្វើ​បទ​បង្ហាញ ការ​ពិព័រណ៍​ស្នាដៃ និង​ផលិតផល​បច្ចេកវិទ្យា ការ​ពិភាក្សា និង​ការ​ជជែក​ជាមួយ​អ្នក​ជំនាញ ព្រម​ទាំង​មាន​ការ​កម្សាន្ត​ផ្សេងៗ​ជា​ដើម។

 

បារខែម​ភ្នំពេញ​ស្អែក​នេះ​មាន​កម្មវិធី​​អី​ខ្លះ​?បារខែម​ភ្នំពេញ​ស្អែក​នេះ​មាន​កម្មវិធី​​អី​ខ្លះ​?

 

មាតិកា​សំខាន់ៗ​សម្រាប់​កម្មវិធី បារខែម​ភ្នំពេញ ២០១៥

 

·         ការ​ជជែក​ជាមួយ​អ្នក​ជំនាញ
o   សហគ្រិន​វ័យក្មេង ១២ រូប ដែល​បាន​បោះបង់​ការងារ ហើយ​មក​ចាប់ផ្ដើម​អាជីវកម្ម​ថ្មី​ដែល​ខ្លួន​ចូលចិត្ត
o   អ្នក​សរសេរ​កម្មវិធី (Programmers) ៨​ រូប ដែល​មាន​បទពិសោធន៍​សរសេរ​កម្មវិធី​ជាមួយ​ក្រុមហ៊ុន​អភិវឌ្ឍ​កម្មវិធី​នានា​ (Software Development Company) ទាំង​ក្នុង​ប្រទេស និង​ក្រៅ​ប្រទេស
o   អ្នក​ជំនាញ​ច្នៃប្រឌិត និង​រចនា ​ក្នុង​ប្រទេស និង​ក្រៅ​ប្រទេស ចំនួន ១៥​រូប
o   អ្នក​ផលិត​ហ្គេម​នៅ​កម្ពុជា

 

·         ការ​ពិភាក្សា
o   អភិវឌ្ឍន៍​អាជីព ៖ ការ​បង្កើត​ក្ដី​សុបិន​តាម​រយៈ​អាជីព​បច្ចេកវិទ្យា (How to Build Your Dream Through Tech Career)
o   អនាគត​ខាងមុខ​នៃ eCommerce នៅ​កម្ពុជា (The Future of eCommerce in Cambodia)
·         ប្រធាន និង​បទ​បង្ហាញ​ខ្លះ​ៗ ដែល​រៀបចំ​រួច​ជា​ស្រេច៖
o   គន្លឹះ​ទៅ​បរទេស​ដោយ មិន​អស់​ថវិកា​ផ្ទាល់ខ្លួន
o   ស្វែងរក​ចំណូល​ជាមួយ Google Adsense
o   Top 10 Emerging Technologies that could transform our future and One industry that could bring us there
o   What Internet Security Experts Know that most People Don’t
o   ការ​រចនា​ម៉ូត​តុក្កតា​បាប៊ី និង​សំលៀកបំពាក់​ខ្មែរ
o   How to get yourself ready to be a software developer
o   How to Choose the Right Technologies to Learn in Web Development
o   5 Steps to Develop Your Creativity. Practical Guide to Boost Your Creativity Potential Every Day.
o   Hacking Learning, Relationships and Travel
o   Want to make a Successful Career in IT but don’t know ow?
o   How to Build up an Entrepreneurial Spirit and Business Mindset
o   10 Marketing Tips for Business
o   ​ប្រធានបទ​ផ្សេងៗ​ជាច្រើន​ទៀត សរុប ប្រមាណ ៩០​ប្រធានបទ
·         មាន​វាគ្មិន​ ធ្វើ​បទបង្ហាញ ការ​ពិភាក្សា និង​ជជែក​ជាមួយ​អ្នក​ជំនាញ​ប្រមាណ ៨០នាក់
·         មាន​ស្តង់​ពិព័រណ៍​ប្រមាណ ៤៥​ ស្តង់​នឹង​ដាក់​បង្ហាញ​ស្នាដៃ និង​ផលិតផល​បច្ចេកវិទ្យា​ក្នុង វិស័យ​សង្គម​ស៊ីវិល និង​ឯកជន​ផងដែរ។

 

បារខែម​គឺ​ជា​ព្រឹត្តិការណ៍​សង្គម ទាក់ទង​បច្ចេកវិទ្យា​ប្រចាំ​ឆ្នាំ​ដ៏​ធំ​ជាង​គេ​ក្នុង​ប្រទេស​កម្ពុជា ដែល​ត្រូវ​បាន​រៀបចំ​ឡើង​ក្រោម​កិច្ច​សហការ​ដ៏​ជិតស្និទ្ធ រវាង​វិស័យ​សង្គម​ស៊ីវិល វិស័យ​ឯកជន រួម​ជាមួយ​ស្ថាប័ន​រដ្ឋាភិបាល​ផង​ដែរ។ កាលពីឆ្នាំ២០១៤ បារខែម​ភ្នំពេញ បាន​ទាក់ទាញ​ឲ្យ​មាន​អ្នកចូលរួម​ប្រមាណ ៣៥០០ នាក់ ដែល​មក​ពី​ស្ទើរ​គ្រប់​វិស័យ​ក្នុង​ប្រទេស​កម្ពុជា និង​អន្តរជាតិ។

 

ដើម្បី​ចូលរួម​លើក​កម្ពស់​វិស័យ​បច្ចេកវិទ្យា​នៅកម្ពុជា ដើម្បី​ត្រៀម​ខ្លួន​ចូល​សមាហរន្តកម្ម​អាស៊ាន នា​ចុង​ឆ្នាំ២០១៥នេះ ក្រុមការងារ​បារខែម​កម្ពុជា​នឹង​រៀបចំ​នូវ​សិក្ខាសាលា បារខែម​ភ្នំពេញ ២០១៥ ដែល​នឹង​ប្រារព្ធ​ឡើង​នៅ​ថ្ងៃ​ទី ២៤ និង ២៥ ខែ តុលា ឆ្នាំ ២០១៥ នៅ​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា (សាលា​តិចណូ) ចាប់​ពី​ម៉ោង ៨ ព្រឹក ដល់ ៥ ល្ងាច។

 

ព័ត៌មាន​បន្ថែម​សូម​ចូល​ទៅកាន់​គេហទំព័រ​ http://barcampphnompenh.org/ ឬ​ទាក់ទង លោក បេ ចន្ត្រា អ្នក​រៀបចំ​កម្មវិធីតាម​រយ:​លេខទូរសព្ទ ០១២​​ ៣១៦​ ៧៨១ និង​សារ​អេឡិចត្រូនិច [email protected]