​ផ្តល់​អំណោយ​សង្គ្រោះបន្ទាន់ ដល់​ស្ត្រី​ទុរគត មេម៉ាយ​ពិការ និង​កូន​៤​នាក់​

បន្ទាយមានជ័យ: ស្ត្រី​មេម៉ាយ​ពិការ និង​កូន​៤​នាក់ ទទួល​អំណោយ​ពី​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា (​សស​យក​) កាលពី​ថ្ងៃទី​២២ ខែតុលា ឆ្នាំ​២០១៥​។​
    
​គ្រួសារ​ក្រីក្រ​ពិការ ហើយ​មាន​ជម្ងឺ​ស​សៃ​ប្រសាទ​នេះ ម្ដាយ​ឈ្មោះ ថៃ សុធី អាយុ​៤៦​ឆ្នាំ ជា​ជនពិការ ដោយ​ធ្លាក់​ពីលើ​កាំជណ្ដើរ ក្នុង​ការងារ​សំណង់​នៅ​ប្រទេស​ថៃ ។ ស្ត្រី​នេះ មានកូន​៣​នាក់ រស់នៅក្នុង​បន្ទុក​។ កូនស្រី​ច្បង​អាយុ​១៨ ឆ្នាំ កាលពីមុន​រស់នៅ​ប្រទេស​ថៃ ធ្លាប់​ត្រូវបាន​រងគ្រោះ ដោយ​បុរស​ពាល ចាប់រំលោភ​ម្ដង​រួច​ផង​។​
      
​អង្គការ​កម្ពុជា​ជួយ​ស្ត្រី​មាន​វិបត្តិ (CWCC) ទទួល​យកមក​សង្គ្រោះ និង​ចិញ្ចឹម​បណ្តោះអាសន្ន​។ ក្រោយមក ក៏បាន​មក​នៅ​ជាមួយ​ម្ដាយ នៅក្នុង​ក្រុង​សិរីសោភ័ណ​។ កូនស្រី​នោះ ត្រូវ​រងគ្រោះ​ជនពាល់ ចាប់រំលោភ​ម្ដងទៀត​។ ម្ដាយ​នាង មិនបាន​មើលថែរក្សា ដិតដល់​ទេ ព្រោះ​នាង​មាន​ជម្ងឺ​ស​សៃ​ប្រសាទ​ផង​នោះ ត្រូវ​ពរ​ពោះ ហើយ​សម្រាលកូន ដែល​គិត​មកដល់​ថ្ងៃនេះ កូន​មាន​អាយុ​១២​ថ្ងៃ ហើយ​។​
    
​លោក លី សារី អភិបាលរង​ខេត្ត និង​ជា​អនុប្រធាន សស​យក ខេត្តបន្ទាយមានជ័យ បាន​និយាយថា​: ជាការ​យកចិត្តទុកដាក់​ចំពោះ ទុរគតជន លោក​គោ​ស៊ុំ សារឿ​ត បានអនុញ្ញាត​ឲ្យ​លោក ចុះសួរសុខទុក្ខ និង​នាំ​អំណោយ សង្គ្រោះ​បឋម ផ្ដល់ជូន​គ្រួសារ​មួយ​នេះ ។​
 
​អំណោយ​សរុប រួមមាន អង្ករ​៥០kg មី​១​កេះ ប្រេងឆា ទឹកត្រី​ទឹក​សុ​ី​អី​វ ត្រីខ បី​ចេង និង​ទឹកដោះគោ​កូនក្មេង ១​កំប៉ុង និង​ថវិកា ៤០០.០០០ រៀល សម្រាប់​ដោះស្រាយ​ជីវភាព​បណ្ដោះ អាសន្ន ។​

​លោក លី សារី បាន​ឧបត្ថម​ថវិកា សម្រាប់​បង់ថ្លៃ​ឈ្នួល​ផ្ទះ ៥​ខែ ។ ឯ​សមាជិក សស​យក ខេត្ត ជួយ​ឧបត្ថម ៥០ ដុល្លារ ក្នុង​១​ខែ ។ ចំណែក​ម្ចាស់​បន្ទប់​ជួល ក៍បាន​ចុះ​ឈ្នូ​ល​ផ្ទះ ៥០% សម្រាប់​គ្រួសារ​នេះ​ផងដែរ​៕V/S

​ផ្តល់​អំណោយ​សង្គ្រោះបន្ទាន់ ដល់​ស្ត្រី​ទុរគត មេម៉ាយ​ពិការ និង​កូន​៤​នាក់​

​ផ្តល់​អំណោយ​សង្គ្រោះបន្ទាន់ ដល់​ស្ត្រី​ទុរគត មេម៉ាយ​ពិការ និង​កូន​៤​នាក់​

​ស្ត្រី​មេម៉ាយ​ពិការ និង​កូន​៤​នាក់​ទទួល​អំណោយ​ពី សស​យក