​សាងសង់​សាលា​បាលី នៅ​វត្ត​ស្រះ​កណ្តាល ហៅ​វត្ត​ខ្ចាស់ ស្រុក​ព្រះនេត្រព្រះ​

បន្ទាយមានជ័យ: គម្រោង​សាងសង់​សាលា​បាលី​មួយ​ខ្នង នៅ​វត្ត​ស្រះ​កណ្តាល ហៅ​វត្ត​ខ្ចាស់ កំពុង​ចាប់ផ្តើម​ដំណើរការ ក្រោម​ការជួយឧបត្ថម្ភ​របស់លោក​ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រធាន​ក្រុមការងារ​ចុះជួយ ខេត្តបន្ទាយមានជ័យ តាម​ការ​បិណ្ឌ​បាត្រ​របស់ ព្រះគ្រូ​ចៅអធិការ​វត្ត​។ វត្ត​ស្រះ​កណ្តាល ហៅ​វត្ត​ខ្ចាស់ ស្ថិតនៅ​ភូមិ​ខ្ចាស់ ឃុំ​បុ​ស្បូវ ស្រុក​ព្រះនេត្រព្រះ​។​

​លោក លី សារី អភិបាលរង ខេត្តបន្ទាយមានជ័យ បាន​ចុះ​មើល​គម្រោង​សាងសង់ កាលពី​រសៀល​ថ្ងៃទី​២១ ខែតុលា ឆ្នាំ​២០១៥ ។​
​គម្រោង​ការដ្ឋាន​សាងសង់​សាលា​បាលី​នេះ ត្រូវ​សង់​ពី​បេតុង ប្រក់​ក្បឿង លើ​ផ្ទៃដី ទំហំ​ប្រវែង ៥,៥ ម៉ែត​គុណ ៤០ ម៉ែត្រ កំពស់ ៦ ម៉ែត្រ និង​ខ្លោងទ្វារ ២ ហើយ​គ្រោង​ចំណាយ​ថវិកា​អស់ ៦ ម៉ឺន​ដុល្លារ​អាមេរិក សម្រាប់​ទុកឱ្យ​សមណ​សិស្ស ចូល​គង់ រៀនសូត្រ​ព្រះធម៌ វិន័យ និង​ចំណេះ​ជំនាញ​ទាំងឡាយ​។​
    
​លោក លី សារី បាន​និយាយថា​: ឆ្លើយតប​តាម​ការ​បិណ្ឌ​បាត្រ​របស់ ព្រះគ្រូ​ចៅអធិការ​វត្ត​នោះ  លោក​ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រធាន​ក្រុមការងារ​ថ្នាក់ជាតិ ចុះជួយ​ខេត្តបន្ទាយមានជ័យ បា​នរក​ថវិកា ដើម្បី​ប្រគេន​កសាង​សាលា​បាលី ១ ខ្នង​នេះ​ឡើង ដើម្បី​ដោះស្រាយ​ការលំបាក គ្មាន​កន្លែង​សម្រាប់​រៀន​ព្រះធម៌ របស់​ព្រះសង្ឃ កំពុង​រៀន​នៅ​ពុទ្ធិក​:​បឋមសិក្សា ចំនួន​៧៥​អង្គ នៅក្នុង​វត្ត​ស្រះ​កណ្តាល ហៅ​វត្ត​ខ្ចាស់​នោះ​៕V/S