ដាក់​គោលដៅ​ត្រួតពិនិត្យ និង​ឆែកឆេរ​អាវុធជាតិផ្ទុះ ឃាត់ខ្លួន​មនុស្ស​២​នាក់​

ភ្នំពេញ:  កម្លាំង​គណៈបញ្ជាការ​ឯកភាព​ខណ្ឌ​សែន​សុខ បានដាក់​គោលដៅ​ត្រួតពិនិត្យ និងឆែកឆេរ​អាវុធជាតិផ្ទុះ ដើម្បី​ការពារ​សន្តិសុខ សុវត្ថិភាព​ជួន​ប្រជាពលរដ្ឋ ក្នុងមូលដ្ឋាន បាន​ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់ ពីបទ​រក្សាទុក នៅ​សារធាតុ​ញៀនដោយ​ខុសច្បាប់ ។​

​ដាក់​គោលដៅ​ត្រួតពិនិត្យ និង​ឆែកឆេរ​អាវុធជាតិផ្ទុះ​នេះ​បាន​ធ្វើឡើង​កាលពី​វេលា​ម៉ោង៧​យប់ ថ្ងៃទី​២២ ខែតុលា ឆ្នាំ​២០១៥ នៅតាម​បណ្តោយ​ផ្លូវ​១៩៨៦ សង្កាត់​ភ្នំពេញថ្មី ខណ្ឌ​សែន​សុខ ។​

​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា ជនសង្ស័យ​ដែល​ឃាត់ខ្លួន​ទី​១.​ឈ្មោះ ថន វិច  អាយុ​១៩​ឆ្នាំនិង​ទី​២.​ឈ្មោះ​យ៉ាន ផានិត  អាយុ​១៧​ឆ្នាំ អ្នក​ទាំង​២​មាន​មុខរបរ​កម្មក​រ​ជុស​ជុល​រថយន្តស្នាក់នៅ​សង្កាត់​ឃ្មួញ ខណ្ឌ​សែន​សុខ និង​មាន​ស្រុកកំណើត​ភូមិ​មានជ័យ ឃុំដំបូក​រួ​ង ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ​ជាមួយគ្នា​។​

​សមត្ថកិច្ច​បានអោយដឹង​ថា មុននឹង​ឃាត់ខ្លួន​ជនសង្ស័យ​ខាងលើ កម្លាំងគណៈបញ្ជាការ​ឯកភាព​ខណ្ឌ​សែន​សុខ​បានដាក់​គោលដៅ​ត្រួតពិនិត្យ និងឆែកឆេរ​អាវុធជាតិផ្ទុះ​ដើម្បី​ការពារ​សន្តិសុខ​សុវត្ថិភាព​ជួន​ប្រជាពលរដ្ឋ ហើយក៏ឃើញ​ជនសង្ស័យ​ទាំង​២​នាក់​គួរអោយ​សង្ស័យ ក៏​ឃាត់ខ្លួន​ឆែកឆេ​រកឃើញថ្នាំញៀន​ចំនួន​១​កញ្ចប់​នៅជាប់​ខ្លួន ទើប​ឃាត់ខ្លួន​តែម្តង ។​

​នៅ​ចំពោះមុខ​សមត្ថកិច្ច ជនសង្ស័យ​ទាំង​២​នាក់​បាន​ឆ្លើយ​សារភាពថា ពួកគេ​បាន​ទៅទិញ​ថ្នាំញៀន​នេះ​នៅ​ចំណុច​មុខ​ពេទ្យ​លោកសង្ឃ ក្នុងភូមិ​ត្រពាំង​ឈូក សង្កាត់ទឹកថ្លា​ពិតប្រាកដ​មែន​ដោយ​ទិញ​ក្នុង​តំលៃ​៣​ម៉ឺន​រៀល ដើម្បី​យកមក​ជក់ ពេលជិះ​មកដល់​ចំណុចកើតហេតុ ក៏ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​តែម្តង ៕​R

ដាក់​គោលដៅ​ត្រួតពិនិត្យ និង​ឆែកឆេរ​អាវុធជាតិផ្ទុះ ឃាត់ខ្លួន​មនុស្ស​២​នាក់​