ប្រាក់ចំណេញ Hyundai ធ្លាក់ចុះខ្លាំង នៅត្រីមាសទី៣

សេអ៊ូល៖ ក្រុមហ៊ុនផលិតរថយន្ត Hyundai Motor Co នៅថ្ងៃព្រហស្បតិ៍នេះ បានប្រកាសឲ្យដឹងថា ប្រាក់ចំណេញសុទ្ធ ក្នុងត្រីមាសទី៣ បានធ្លាក់ចុះ ២៣ភាគរយ ដែលការធ្លាក់ចុះនេះ ដោយសារតែការលក់ នៅលើទីផ្សារចិនធ្លាក់ចុះ និងដោយសារបញ្ហាមួយផ្សេង នៅជុំវិញពិភពលោក ។ នេះបើយោងតាមការចុះផ្សាយរបស់ Reuters ចេញផ្សាយ នៅថ្ងៃនេះ។

ក្រុមហ៊ុនផលិតរថយន្តកូរ៉េ ខាងត្បូងមួយនេះ បានឲ្យដឹងថា ប្រាក់ចំណេញសុទ្ធត្រីមាសទី៣ ទទួលបាន ១,១ពាន់លានដុល្លារអាមេរិក ខណៈដែលការលក់ នៅក្នុងទីផ្សារប្រទេសចិនធ្លាក់ចុះ ១៧,៤ភាគរយ ដែលនាំឲ្យប្រាក់ចំណេញសុទ្ធ នៅទូទៅពិភពលោកធ្លាក់ចុះ ផងដែរ៕

ប្រាក់ចំណេញ Hyundai ធ្លាក់ចុះខ្លាំង នៅត្រីមាសទី៣