LG Magna មានសមត្ថភាព ដែលប្រិយមិត្តមិនធ្លាប់ដឹង

LG Magna មានសមត្ថភាព ដែលប្រិយមិត្តមិនធ្លាប់ដឹង

LG Magna ជាស្មាតហ្វូនទំនើបមួយ ដែលបានរចនាឡើងយ៉ាងសាមញ្ញ រឹងមាំ ងាយស្រួលចាប់កាន់ដោយវាមានរាងកោងផ្នែកខាងក្រោយ អេក្រង់រាងកោងបន្តិចសឹងតែមើលមិនដឹង ទំហំអេក្រង់ 5.5 អ៊ីង ជាប្រភេទ IPS LCD capacitive ជាមួយនឹងរីសូលូសិនធំ ដែលបង្ហាញរូបភាព វីដេអូ បានយ៉ាងច្បាស់ល្អ ត្រជាក់ភ្នែក ។ LG Magna នាំមកនូវកាមេរ៉ាក្រោយទំហំ 8 មេកាភិចសែល អមនឹង LED flash ធំមួយគ្រាប់ អាចអោយយើងថតរូបភាព វីដេអូ ពេលថ្ងៃ ឬពេលយប់ បានច្បាស់ល្អ ម៉ត់ និងមានទំហំធំផងដែរ ចំនែកកាមេរ៉ាមុខគឺមានទំហំ​ 5 មេកាភិចសែល ។ LG Magna មានមេម៉ូរីម៉ាស៊ីន 8 ជីកាបៃ អាចបន្ថែមមេម៉ូរីក្រៅដល់ 32 ជីកាបៃ វាប្រើស៊ីភីយូប្រភេទ Quad-core រ៉េមទំហំ 1 ជីកាបៃ ងាយស្រួលដោនឡូត លែង Game និងប្រើប្រាស់កម្មវិធីផ្សេងៗបានដោយរលូន ។ LG Magna មានបីព៌ណគឺ ព៌ណខ្មៅ ព៌ណស និងព៌ណមាស ហើយលោកអ្នកអាចរកទិញបានក្នុងតម្លៃប្រហាក់ប្រហែល 220 $ ។
ឥឡូវនេះយើងខ្ញុំនឹងបង្ហាញលក្ខណៈសម្បត្តិរបស់ LG Magna ដែលមានដូចខាងក្រោម៖

  • គាំទ្រ : GSM / HSPA / LTE
  • អេក្រង់ : 5.0 inches
  • បន្ទះឈីប : Mediatek MT6582 - H502 model
  • CPU : Quad-core 1.2 GHz Quad-core & 1.3 GHz Cortex-A7 - H502 model
  • RAM : 1 GB
  • Memory ខាងក្នុង : 8GB
  • Memory ខាងក្រៅៈ អាចបន្ថែមរហូតដល់ 32 GB
  • កាមេរ៉ាក្រោយ : 8 MP (3264 x 2448 pixels) autofocus, LED flash
  • កាមេរ៉ាមុខ : 5 MP
  • ថាមពលថ្ម : Li-Ion 2540 mAh
  • ប្រព័ន្ធប្រតិបត្តិការ : Android OS, v5.0.1 (Lollipop)
  • ពណ៌ : Black, White, Gold

---------------------------------------

ដោយ: តុំ ផល្លាភិរម្យ
->->បើមានចម្ងល់ផ្សេងៗទាក់ទងនឹងការប្រើប្រាស់ ប្រព័ន្ធប្រតិបត្តិការ iOS សូមចុច Join ទៅក្នុង Group iOSPlus LG Magna មានសមត្ថភាព ដែលប្រិយមិត្តមិនធ្លាប់ដឹង
->->តាមដានជាមួយយើងខ្ញុំជារៀងរាល់ថ្ងៃ តាមរយៈទំព័រ Facebook Sovann2.com LG Magna មានសមត្ថភាព ដែលប្រិយមិត្តមិនធ្លាប់ដឹង

ចុះថ្ងៃទី 23 ខែតុលា ឆ្នាំ 2015 ម៉ោង 10:50 ព្រឹក

Sovann2 ព័ត៌មានទូរស័ព្ទអាប់ដេតជារៀងរាល់ថ្ងៃ

a

LG Magna មានសមត្ថភាព ដែលប្រិយមិត្តមិនធ្លាប់ដឹង
LG Magna មានសមត្ថភាព ដែលប្រិយមិត្តមិនធ្លាប់ដឹង