រកឃើញ​សាកសព​ក្រុម​IS​ជិត​៤០០​នាក់​នៅក្នុង​ផ្នូរ​ដាច់ដោយឡែក​ពីគ្នា​

​អ៊ីរ៉ាក់​៖​យោងតាម​សេចក្តីថ្លែងការណ៍​របស់​កងទ័ព​អ៊ីរ៉ាក់​កាលពី​ម្សិលមិញ​បាន​អះអាងថា ខ្លួន​បាន​រកឃើញ​ផ្នូរ​ចំនួន​១៩ ដែលមាន​សាកសព​ចំនួន​៣៦៤ ដែលជា​សាកសព​របស់​សមាជិក​ក្រុម​សកម្មប្រយុទ្ធ​រដ្ឋ​អ៊ីស្លាម​IS​។ 

​សាកសព​នេះ​បាន​រកឃើញ​នៅ​ទីក្រុង​ចម្រាញ់​ប្រេង​Baiji ស្ថិតនៅ​ភាគ​កណ្តាល ខេត្ត Salahudin ជាទី​តាំង​ដែល​ក្រុម​សកម្មប្រយុទ្ធ​ធ្លាប់​កាន់កាប់ ដែល​ស្ថិតនៅ​ចម្ងាយ​ប្រហែល​២០០​គី​ឡូង​ម៉ែត្រ​នៃ​ភាគ​ខាងជើង​ទីក្រុង​Baghdad ប្រទេស​អ៊ីរ៉ាក់​។ 

​ទោះជា​យ៉ាងណា​របាយការណ៍​នេះ​មិនបាន​បញ្ជាក់ថា សាកសព​ដែល​រកឃើញ​ក្នុង​រណ្តៅ​កប់​សព​នោះ​មាន​រយៈពេល​ប៉ុន្មាន​នោះទេ​។​

 

រកឃើញ​សាកសព​ក្រុម​IS​ជិត​៤០០​នាក់​នៅក្នុង​ផ្នូរ​ដាច់ដោយឡែក​ពីគ្នា​