បក្ស​ប្រឆាំង​និង​យុវជន​មួយ​ចំនួន​ធ្វើ​​ខួប​រំលឹក​ថ្ងៃ​២៣​តុលា​កិច្ច​ព្រមព្រៀង​ទីក្រុង​បារីស

បក្ស​ប្រឆាំង​ធ្វើ​ខួប​រំលឹក​កិច្ច​ព្រមព្រៀង​ទីក្រុង​​បារីស​២៣​តុលា ស្រប​ដែល​យុវជន​អំពាវ​ឲ្យ​បង្កើន​ការ​យល់​ដឹង​ពី​កិច្ច​ព្រមព្រៀង​នេះ និង​ធ្វើ​យ៉ាងណា​ឲ្យ​មាន​ការ​អនុវត្ត​ទូទៅ។

នៅ​ថ្ងៃ​ទី​២៣ តុលា គណបក្ស​សង្គ្រោះជាតិ ដឹកនាំ​ដោយ​ប្រធាន​ស្ដីទី លោក កឹម សុខា និង​អ្នកចូលរួម​ប្រមាណ​៣​ពាន់​នាក់ ធ្វើ​ពិធី​ខួប​រំលឹក​នេះ នា​សាខាបក្ស​របស់​ខ្លួន ក្នុង​ក្រុង​ច្បារមន ខេត្ត​កំពង់​ស្ពឺ។

ចំណែក​យុវជន​មកពី​ក្រុម​ប្រឹក្សា​កិច្ចការ​សាធារណៈ​កម្ពុជា​ប្រមាណ​៥០​នាក់ ក៏​បាន​ធ្វើ​ពិធី​នេះ នៅ​រមណីយដ្ឋាន​ប្រវត្តិសាស្ត្រ​វត្ត​ភ្នំ។

ប៉ុន្តែ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន កាល​ពី​ម្សិល​មិញ ក៏​បាន​រំឭក​ទៅ​អ្នក​នយោបាយ ត្រូវ​មាន​ការ​ទទួល​ខុស​ត្រូវ​ចំពោះ​ការ​លើក​ឡើង​របស់​ខ្លួន ទាក់ទង​នឹង​ដើម​កំណើត​នៃ​កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ២៣ តុលា។ ដោយ​លោក​បាន​ចោទមនុស្ស​មួយ​ចំនួន ​ចូល​ចិត្ត​បំភ្លេច​ពី​ឫសគល់ ដោយ​គេ​ច្បិច​តែ​ចំណុច​តូច​មួយ​យក​មក​និយាយ។

សូម​រង់​ចាំ​អាន និង​ស្ដាប់​ព័ត៌មាន​ពិស្ដារ...

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។