គ.ជ.ប នឹងបើក វគ្គបណ្តុះបណ្តាល ពីការចុះឈ្មោះ បោះឆ្នោត សាកល្បង២០១៥

ភ្នំពេញ៖ គណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត (គ.ជ.ប) នឹងធ្វើការបើកវគ្គបណ្តុះបណ្តាល ដល់ប្រធាន អនុប្រធាន គ្រូបង្ហាត់នៃ លធ.ខប តំណាងគណបក្ស នយោបាយ និងអង្គការមិនមែនរដ្ឋាភិបាល ស្តីពីការចុះឈ្មោះ បោះឆ្នោត សាកល្បងឆ្នាំ២០១៥ រយៈពេល២ថ្ងៃ។

ការបើកវគ្គនេះ នឹងធ្វើឡើងចាប់ពីថ្ងៃទី២៦-២៧ ខែតុលា ឆ្នាំ២០១៥ នៅមជ្ឈមណ្ឌលកុំព្យូទ័រនៃគ.ជ.ប វេលាម៉ោង ៨ព្រឹក ក្រោមអធិបតីភាព លោក គួយ ប៊ុនរឿន អនុប្រធានគ.ជ.ប។

នៅថ្ងៃទី២៧ តុលា វេលាម៉ោង១៦និង៣០នាទីរសៀល លោក ស៊ិក ប៊ុនហុក ប្រធាន គ.ជ.ប នឹងអញ្ជើញជា អធិបតីភាព ដ៏ខ្ពង់ខ្ពស់មានមតិណែនាំដល់សិក្ខាកាម និងបិទវគ្គបណ្តុះបណ្តាល៕