នគរបាលចរាចរ ខេត្តបន្ទាយមានជ័យ ចុះផ្សព្វផ្សាយច្បាប់ចរាចរណ៍ ជូនដល់បុគ្គលិក ក្រុមហ៊ុន ធិបកូ គោលបំណងចូលរួម កាត់បន្ថយអត្រាគ្រោះថ្នាក់

បន្ទាយមានជ័យ ៖ ដើម្បីចូលរួមកាត់ បន្ថយអត្រាគ្រោះថ្នាក់ ចរាចរណ៍ នៅក្នុងសង្គមកម្ពុជា ដែលជាបញ្ហាប្រឈម មួយដ៏គ្រោះថ្នាក់ និងកំពុងមានការ កើនឡើងនោះ លោកវរៈសេនីយ៍ទោ គី មករា នាយការិយាល័យ ចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាន នគរបាល បន្ទាយមានជ័យ នៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៥ បានចុះទៅផ្សព្វផ្សាយ ច្បាប់ចរាចរណ៍ជើងគោក ជូនដល់ បុគ្គលិកក្រុមហ៊ុន «ធិបកូ» ចំនួន១០៣នាក់ ស្រី៩នាក់ ដែលអញ្ជើញមកពីតាម បណ្ដាខេត្ត២៤ ខេត្ត-ក្រុង ទូទាំងប្រទេស ដែលសិក្ខាសាលានេះ ត្រូវបានធ្វើឡើងសណ្ឋាគារ «ព្រះច័ន្ទ» ស្ថិតក្នុងភូមិសែសិន ក្រុងសិរិសោភ័ណ ខេត្តបន្ទាយមានជ័យ ។

សម្រាប់ខេត្តបន្ទាយមានជ័យ ស្នងការនគរបាលខេត្ត លោកឧត្តមសេនីយ៍ទោ អាត់ ខែម បានដាក់ផែនការ និងចាត់ចែង ឲ្យ នគរបាលជំនាញ សហការជាមួយ អាជ្ញាធរពាក់ព័ន្ធ ចុះអប់រំ ផ្សព្វផ្សាយអំពីបញ្ហានេះ ជា បន្តបន្ទាប់ ទាំងស្ថាប័នរដ្ឋ និងឯកជន ព្រមទាំងការ ចុះរឹតបន្តឹងនៅតាមផ្លូវសាធារណៈ ក្នុងគោល បំណងជួយកាត់បន្ថយ មេឃាតកលើដងវិថិដ៏គ្រោះថ្នាក់នេះ។

 នៅក្នុងសិក្ខាសាលា ខាងលើនេះ លោកវរៈសេនីយ៍ទោ គី មករា បានលើកឡើង ជាច្រើនពាក់ព័ន្ធ និងច្បាប់ ចរាចរណ៍ ជើងគោក ស្លាកសញ្ញាចរាចរណ៍ ល្បឿន គ្រឿងស្រវឹង អំពីបញ្ហា ផ្លូវច្បាប់ និង ការដាក់ទោស ជាដើម។

លោកវរៈសេនីយ៍ទោ គី មករា ប្រាប់ទៅបុគ្គលិកក្រុមហ៊ុនទាំងនោះថា ក្នុងចំណោម បញ្ហាទាំងនេះ កត្តាល្បឿន និងគ្រឿងស្រវឹង សំខាន់ណាស់ ដែលអ្នកបើករថយន្ត ទាំងអស់ ត្រូវមានការ ប្រុងប្រយ័ត្នខ្ពស់ ពោលត្រូវបើកបរគោរព តាមល្បឿនដែលបានកំណត់ និងកុំពិសារ គ្រឿងស្រវឹង ពេលកំពុងបើកបរ ។

ជាមួយគ្នានេះ លោកក៏បានលើកឡើង អំពីបញ្ហា ផ្លូវច្បាប់ និងការផ្តន្ទាទោសពោល បើទោះបីអ្នកបើករថយន្ត បានបង្កគ្រោះថ្នាក់ ចរាចរណ៍ ដូច្នេះត្រូវមានការប្រុងប្រយ័ត្ន គ្រប់ពេលវេលា ពេលកំពុងបើកបរ ហេតុដូច្នេះលោក សុំអំពាវនាវ ដល់បុគ្គលិកទាំងអស់ ត្រូវមានស្មារតីខ្ពស់គ្រប់ៗគ្នា ចូលរួមគោរព និងអនុវត្តច្បាប់ ចរាចរណ៍ឲ្យបានគ្រប់គ្នា ជៀសវាងបង្កគ្រោះថ្នាក់ ដែលប៉ះពាល់ដល់សង្គមយ៉ាងធ្ងន់ធ្ងរ៕