អភិបាល ខេត្តសៀមរាប ស្នើឲ្យគ្រប់ ស្ថានីយ៍ប្រេងឥន្ធនៈ គោរពតាមអនុសាសន៍ របស់រាជរដ្ឋាភិបាល ស្តីពីការ កំណត់ តម្លៃប្រេង

សៀមរាប ៖ នៅក្នុងឱកាស ការបើកសម្ភោធ ស្ថានីយ៍ប្រេងឥន្ធនៈប្រភេទ Platinum លើកដំបូង នៃក្រុមហ៊ុន PTT ចំកាត់ នៅក្រុងសៀមរាប នៅថ្ងៃទី២២ ខែតុលាម្សិលមិញនេះ លោក ឃឹម ប៊ុនសុង អភិបាលខេត្តសៀមរាប បាន ស្នើសុំឲ្យបណ្តាស្ថានីយ៍ប្រេងឥន្ទនៈទាំងអស់ គោរពអនុវត្ត តាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់ នៃសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ស្តីអំពីតម្លៃលក់ប្រេងឥន្ទនៈ ឲ្យបានស្រប ទៅនឹងតម្លៃប្រេង លើទីផ្សារអន្តរជាតិ ។

លោក ឃឹម ប៊ុនសុង អភិបាលខេត្តសៀមរាប បានថ្លែងនូវការអរគុណ ចំពោះវិនិយោគិនអន្តរជាតិ ដែលបានចូល មកបណ្តាក់ទុនរកស៊ី ក្នុងប្រទេសកម្ពុជា ដោយឡែក ខេត្តទេសចរណ៍ សៀមរាប-អង្គរ ។

លោក ឃឹម ប៊ុនសុង បានបន្តថា ការបើកសម្ពោធ ឲ្យដំណើរការ នៃស្ថានីយ៍ប្រេងឥន្ទនៈ PTT មួយកន្លែងថ្មីទៀត បន្ទាប់ពី PTT បានដំណើរការរួចមកហើយ ចំនួន ៣កន្លែង នៅខេត្តសៀមរាប វាជាកត្តាបង្ហាញឲ្យឃើញ អំពី ជម្រើសដ៏ល្អរបស់ក្រុមហ៊ុន ហើយលោកសង្ឃឹមថា តាមរយៈនៃការវិនិយោគនេះក្រុមហ៊ុននឹងចូលរួមប្រកួតប្រជែង តម្លៃលើទីផ្សារប្រកបដោយសមធម៌ និងផ្តល់សេវាកម្មជាច្រើនទៀត ដែលមានគុណភាព និង សីលធម៌ ទៅតាម សំណូមពររបស់អ្នកប្រើប្រាស់ និងបានផ្តល់ការងារធ្វើជូនប្រជាពលរដ្ឋផងដែរ បើទោះជាតិចតួចក៏ដោយ។

ជាមួយគ្នានេះដែរ លោក ពិយៈ សៈវ៉ាត់ អមរៈណាន់ ប្រធាននៃគណៈគ្រប់គ្រងក្រុមហ៊ុន ភីធីធី ចំកាត់ បានសម្តែង នូវការអរគុណ ចំពោះរាជរដ្ឋាភិបាលកម្ពុជា និងអាជ្ញាធរខេត្តសៀមរាប ដែលបានសហការគាំទ្រ ដល់ដំណើរការ ធុរកិច្ចរបស់ក្រុមហ៊ុន ភីធីធី នៅក្នុងប្រទេសកម្ពជា ។ ដោយលោកថ្លែងថា  នេះសបញ្ជាក់ឲ្យឃើញ អំពីទំនាក់ទំនង ល្អជាមួយគ្នា រវាងប្រទេសទាំងពីរ កម្ពុជា-ថៃ លើកិច្ចអភិវឌ្ឃន៍ សហប្រតិបត្តិការ ផ្នែកឋាមពលរយៈពេលយូរអង្វែង ហើយលោក ក៏បានចាត់ទុកដែរថា នេះគឺជាការស្វាគមន៍ នៃការបើកសមាហរណកម្មអាស៊ាន នាចុងឆ្នាំ ២០១៥ នេះ ៕