អត្តពលិកប៊ូល និងប៉េតង់កម្ពុជា ត្រៀមចេញ ទៅការពារតំណែង ជើងឯក នៅថៃចុងសប្តាហ៍នេះ

ភ្នំពេញ ៖ ក្រុមអត្តពលិក ជម្រើសជាតិកម្ពុជា ២ប្រភេទកីឡាមាន ប៊ូល និងប៉េតង់ នឹងចេញដំណើរទៅប្រកួត និង ការពារតំណែងជើងឯករបស់ខ្លួន នាថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៥ ចុងសប្តាហ៍នេះហើយ នៅព្រះរាជាណាចក្រថៃ ក្រោមការដឹកនាំ ដោយលោក ឌី បូរីម៉ា អគ្គរងសហព័ន្ធប៊ូល និងប៉េតង់កម្ពុជា ។

មុនចេញដំណើរទៅនោះដែរ លោកបណ្ឌិតសភាចារ្យ សុខ អាន ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តី ទទួលបន្ទុកទីស្តី ការ គណៈរដ្ឋមន្រ្តី និងលោកស្រី បានអនុញ្ញាតឲ្យ អត្តពលិកជម្រើសជាតិកីឡាប៊ូល និងប៉េតង់ចូលរួមចូលជួប សំណេះ សំណាលនៅក្នុងភូមិគ្រឹះ របស់លោកផ្ទាល់តែម្តង នាល្ងាចថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៥ ។

ពិធីជួបជុំ និងផ្តាំផ្ញើនេះដែរ គឺត្រូវបានធ្វើឡើង នៅមុនពេលកីឡាករ-កីឡាការិនីប៊ូល និងបេតង់ត្រៀមចេញ ទៅ ស្វែងរក មេដាយជូនជាតិ នៃការប្រកួតជើងឯកពិភពលោក ប្រចាំឆ្នាំ២០១៥នេះ ដែលប្រទេសថៃធ្វើម្ចាស់ផ្ទះ គ្រោងនឹងចាប់ផ្តើម នាថ្ងៃទី២៥-២៩ ខែតុលាខាងនេះ ។

កីឡាករមានចំនួន ២ ក្រុម ដែលត្រូវចេញទៅប្រកួត នៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៥ គឺរួមមានក្រុមទី១ ដឺកនាំ ដោយលោក សូម៉ៃ សុខគា ប្រតិភូ និងជាអគ្គរងសហព័ន្ធប៊ូល និងប៉េតង់កម្ពុជា គ្រូបង្វឹក១រូប កីឡាករមាន ៤រូប ជា កីឡាករ ប៉េតង់ អាយុក្រោម ១៧ឆ្នាំ ប្រកួតក្នុងវិញ្ញាសារ ២ គឺទី១- វាយស៊ីប (ទោល) និងទី២-វាយលក្ខណៈ ជាក្រុម ។

ក្រុមទី២ ចេញថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៥ ប្រតិភូនេះ នឹងដឹកនាំដោយលោក ឌី បូរីម៉ា អគ្គរងសហព័ន្ធប៊ូល និង ប៉េតង់ កម្ពុជា គ្រូ១រូប និងកីឡាករ ៤រូប ប្រកួតលើវិញ្ញាសារ ២ដែរ ។ ក្រុមនេះនឹងចេញទៅប្រកួត ដើម្បីការពារ តំណែងជើងឯកពិភពលោក ដែលពួកគេជាជើងឯកពិភពលោក នៅប្រទេសបារាំង កាលពីចុងឆ្នាំ២០១៣នោះ៕