មនុស្ស ១២០នាក់ ស្លាប់ និង របួស បន្ទាប់ពីព្យុះទីហ្វុង គុបភូ វាយប្រហារហ្វីលីពីន

ម៉ានីល៖ ចំនួនប្រជាជនហ្វីលីពីន ដែលបានបាត់បង់ជីវិត បន្ទាប់ពីខ្យល់ព្យុះកំណាច គុបភូ វាយប្រហារភាគ ខាងជើងប្រទេស កាលពីសប្តាហ៍មុននេះ បានកើនឡើងដល់ ៤៣នាក់ ហើយ ស្របពេលដែលមនុស្ស ៧៨នាក់ ទៀតរងរបួស។ នេះបើតាមព័ត៌មានដែលស៊ិនហួ ទទួលបាន នៅថ្ងៃសុក្រ ទី២៣ ខែតុលា ឆ្នាំ ២០១៥។

ព្យុះទីហ្វុងខាងលើនេះ បានវាយប្រហារតំបន់ចំនួន ៦ ស្ថិតនៅភាគខាងជើង ប្រទេសហ្វីលីពីន ដូចជាតំបន់ លូសហ្សូន និង ទីក្រុងម៉ានីល ជាដើម។ ប្រជាជន ២៦៨.៨០០ គ្រួសារ ស្មើនឹង ១,២៤លាននាក់ បានទទួលរង ផលប៉ះពាល់ ហើយមួយចំនួនក្នុងចំណោមនោះ ត្រូវបានកង កម្លាំងសង្គ្រោះ ជម្លៀសទៅរស់នៅទីទួល សុវត្ថិភាព រួចហើយ។

ចំពោះការខូចខាតលើ ហេដ្ឋារចនាសម្ព័ន្ធក្នុងតំបន់ និង ផលដំណាំកសិកម្មសរុប ដោយសារ ព្យុះគុបភូ នេះ មាន ចំនួន ៧,៥៤ ពាន់លានប៉េសូ ស្មើនឹង ១៦១,៩៩ លានដុល្លារសហរដ្ឋ អាមេរិក។ ដោយឡែកតំបន់ទាំង ៦ខាងលើ នេះ នៅតែបន្តរងគ្រោះដោយទឹកជំនន់ និង ការដាច់ ចរន្តអគ្គិសនី ដែលមិនទាន់មានភាពធូរស្បើយនៅឡើយ៕

មនុស្ស ១២០នាក់ ស្លាប់ និង របួស បន្ទាប់ពីព្យុះទីហ្វុង គុបភូ វាយប្រហារហ្វីលីពីន