ពលរដ្ឋមីយ៉ាន់ម៉ា នៅក្រៅស្រុក បោះឆ្នោត មុនឈានដល់ជាង ២២ពាន់នាក់ហើយ

យ៉ាំងហ្គោន៖ យោងតាម សេចក្ដីរាយការណ៍ ផ្លូវការមួយ នៅព្រឹកថ្ងៃសុក្រនេះ បានឲ្យដឹងថា ចំនួនប្រជាជន មីយ៉ាន់ម៉ា ដែលរស់នៅស្រុកក្រៅ កំពុងធ្វើការបោះឆ្នោតជាមុន សម្រាប់ ព្រឹត្តិការណ៍បោះឆ្នោតជាតិ ថ្ងៃទី ០៨ ខែវិច្ឆិកា ឆ្នាំ២០១៥ ខាងមុខនេះ បានឈានដល់ ២២.១៨៧នាក់ហើយ នេះបើគិតចាប់តាំងពី ថ្ងៃពុធ ទី១៣ ខែតុលា កន្លងមកនេះ។

ទីភ្នាក់ងារសារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៥ នេះបន្ដទៀតថា រដ្ឋាភិបាល មីយ៉ាន់ម៉ា បានបង្កើតស្ថានីយ៍បោះឆ្នោតរបស់ខ្លួនចំនួន ៤៤ កន្លែងនៅតាម ស្ថានទូត និងកុងស៊ុលទូទាំង ពិភពលោកសម្រាប់ ការបោះឆ្នោត ដោយមានពលរដ្ឋ របស់ខ្លួនរស់នៅបរទេសប្រមាណជាង ២៩.០០០ នាក់ដែលមានសិទ្ធិបោះឆ្នោត។
គណៈកម្មាការសហភាពរៀបចំការបោះឆ្នោត ក៏បាននឹងកំពុងបង្កើតកិច្ចព្រមព្រៀង សម្រាប់ ពលរដ្ឋដែល រស់នៅ ក្រៅស្រុកទាំងនោះ ដែលមិនបានបោះឆ្នោតជាមុន ដែលផុតកំណត់ត្រឹម ថ្ងៃទី២៣ ខែតុលា នេះ ធ្វើដូចនេះ ដើម្បី ឲ្យការបោះឆ្នោតជាតិដែលធ្វើឡើងនៅថ្ងៃទី០៨ ខែវិច្ឆិកា ខាងមុខនេះទទួលបានការផ្ដល់ អនុសាសន៍ពី ការិយាល័យ បោះឆ្នោតក្រៅស្រុក ស្ដីពីដំណើរការយ៉ាងណា៕

ពលរដ្ឋមីយ៉ាន់ម៉ា នៅក្រៅស្រុក បោះឆ្នោត មុនឈានដល់ជាង ២២ពាន់នាក់ហើយ