NASA៖ ៩៩,៩៩ ភាគរយ ជឿថា ទីក្រុង ឡូសអាន់ជែឡែស នឹងរងគ្រោះរញ្ជួយដី

ឡូស អាន់ជែឡែស៖ ការសិក្សាថ្មីរបស់ទីភ្នាក់ងារ អវកាសអាមេរិក NASA បានអះអាងថា សង្កាត់ ឡាហាប្រា នៃទីក្រុងឡូស អាន់ជែឡែស នៃរដ្ឋកាលីហ្វ័រញ៉ា ភាគនិរតីសហរដ្ឋ អាមេរិក នឹងអាចទទួលរងគ្រោះ ដោយសារ រញ្ជួយផែនដី ៩៩,៩៩ ភាគរយ ជាការវិភាគ យ៉ាងច្បាស់លាស់មួយ ប៉ុន្តែប្រការនេះវាបែរជានាំឲ្យ មានការទាស់ទែង ពាក្យសម្តីគ្នាទៅវិញ។

ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ នៅថ្ងៃសុក្រ ទី២៣ ខែតុលា ឆ្នាំ២០១៥ នេះទៀតថា ការវិភាគ របស់ណាសា យ៉ាង ហោចណាស់ រយៈពេល ពីរឆ្នាំកន្លះទៀត តំបន់មួយចំនួននៃទីក្រុងឡូស អាន់ជែឡែស នឹងអាចទទួលរងគ្រោះ ដោយ សារតែរញ្ជួយដីចាប់ពីកម្រិត ៥,០ នៃរង្វាស់រ៉ិចទ័រ ឡើងទៅ ដែលវាជាអត្រាមួយអាចបង្កការគ្រោះថ្នាក់ ខ្លាំងគួរសមផងដែរ។

គួរបញ្ជាក់ថា ទិន្នន័យរបស់អង្គការណាសា ដែលបានចេញក្នុងសប្តាហ៍នេះ គឺប្រមូលបានមក ពីប្រព័ន្ធរ៉ាដា និង ផ្កាយរណប ដែលណាសា បានបង្ហោះដើម្បីតាមដានពីចលនាប្រែប្រួល តិចតូណិក នៃស្រទាប់ផែនដី បន្ទាប់ពីតំបន់ ឡាហាប្រា បានទទួលរងគ្រោះរញ្ជួយដី ៥,១ រ៉ិចទ័រ កាលពីខែមីនា ឆ្នាំ ២០១៤ កន្លងទៅនេះ។

យ៉ាងណា ក៏ដោយក្រុមអ្នកវិភាគមកពីសេវាកម្មស្ទាបស្ទង់ភូមិសាស្ត្រអាមេរិកវិញ បានចេញមុខ ច្រានចោល ការ លើកឡើងដ៏ហួសហេតុរបស់ណាសា ដោយថារយៈពេល បីឆ្នាំទៅមុខ ទៀតនេះ តំបន់ខាងលើមាន អត្រា៨៥ ភាគរយប៉ុណ្ណោះ ដែលអាចកើតមានគ្រោះរញ្ជួយដី៕

NASA៖ ៩៩,៩៩ ភាគរយ ជឿថា ទីក្រុង ឡូសអាន់ជែឡែស នឹងរងគ្រោះរញ្ជួយដី