Mate S តម្លៃ ៧០០ ដុល្លារ​ដើម​ខែ​មករា​ឆ្នាំ ២០១៦ ទើប​មក​ដល់​ទីផ្សារ​កម្ពុជា

Mate S តម្លៃ ៧០០ ដុល្លារ​ដើម​ខែ​មករា​ឆ្នាំ ២០១៦ ទើប​មក​ដល់​ទីផ្សារ​កម្ពុជា

Mate S ​​បាន​បង្ហាញ​​ខ្លួន​ជា​ផ្លូវការ​ក្នុង​​ព្រឹត្តិការណ៍ IFA នា​ប្រទេ​អាល្លឺម៉ង់​ និង​ក៏បាន​បញ្ចេញ​លក់​លើ​ទីផ្សារ​ប្រទេស​មួយ​ចំនួន​ជា​បន្ត​បន្ទាប់។ ​តាម​ព័ត៌មាន​​នៅ​១​សប្តាហ៍​ទៀត​ ​​​ទូរសព្ទ​ស៊េរី​ថ្មី​​របស់​​ក្រុមហ៊ុនប​ច្ចេកវិទ្យា​ចិន Huawei នេះ នឹង​បញ្ចេញ​លក់​លើ​ទីផ្សារ​ប្រទេស​ម៉ាឡេស៊ី​។ សម្រាប់​ប្រទេស​កម្ពុជា​តាម​ប្រភព​ពី​ក្រុមហ៊ុននាំ​ចូល​បាន​ឲ្យ​ដឹង​ថា​ Mate S នឹង​មាន​លក់​ជា​ផ្លូវការ​​សម្រាប់​ទីផ្សារ​ប្រទេស​កម្ពុជា​នៅ​ដើម​ខែ​មករា​ឆ្នាំ ២០១៦។

 

Mate S តម្លៃ ៧០០ ដុល្លារ​ដើម​ខែ​មករា​ឆ្នាំ ២០១៦ ទើប​មក​ដល់​ទីផ្សារ​កម្ពុជា

 

លោក ឯម យុទ្ធូ ប្រធាន​ជាន់​ខ្ពស់​របស់​ក្រុមហ៊ុន Huawei ប្រចាំ​ប្រទេស​កម្ពុជា​ប្រាប់​ថា Mate S នឹង​ចេញ​លក់​ជា​ផ្លូវការ​នៅ​ទីផ្សារ​កម្ពុជា​នៅ​អំឡុង​ខែ​មករា​ឆ្នាំ ២០១៦ ខាង​មុខ ក្នុង​តម្លៃ​ប្រហែល ៧០០ ដុល្លារ។

 

លោក​ថា Mate S ជា​ទូរសព្ទ​កំពូល​មួយ​របស់​ក្រុមហ៊ុន Huawei ដែល​បាន​បង្ហាញ​ខ្លួន​ក្នុង​ព្រឹត្តិការណ៍ IFA ប្រទេស​អាល្លឺម៉ង់។ មាន​ការ​ចាប់​អារម្មណ៍​ពី​ទូរសព្ទ​ស៊េរី​ថ្មី​របស់​ក្រុមហ៊ុន​បច្ចេកវិទ្យា​ដ៏​ធំ​របស់​ចិន​នេះ ដោយសារ​ការ​នាំ​បច្ចេកវិទ្យា Force Touch ជា​បច្ចេកវិទ្យា​ថ្មី​ចុងក្រោយ​សម្រាប់​បំពាក់​នៅ​លើ​ទូរសព្ទ​ស៊េរី​ទំនើបៗ។

 

លក្ខណៈ​សម្បត្តិ​របស់ Mate S គឺ​ការ​នាំ​បច្ចេកវិទ្យា Force Touch ជា​បច្ចេកវិទ្យា​ដំបូង​ដែល​បំពាក់​នៅ​លើ​​ទូរសព្ទ​ដៃ​ស៊េរី​​ទំនើប។ យ៉ាង​ណា​ការ​ប្រកាស​លក់​ក្នុង​តម្លៃ​ជាង ៧០០ ដុល្លារ​ជា​តម្លៃ​ប្រជែង iPhone 6S ស៊េរី​ថ្មី​របស់ Apple ដែល​កំពុង​លក់​ក្នុង​តម្លៃ​ប្រហាក់ប្រហែល​គ្នា។

 

អីចឹង​ចាំ​មើល​រវាង Mate S និង iPhone មួយ​ណា​ពេញនិយមជាង?

 

អត្ថបទ៖ ប៊ុណ្ណារ៉ា