ជលផល​ខេត្តក្រចេះ ចុះបង្ក្រាប​បទល្មើស​នេសាទ ក្នុងស្រុក​ឆ្លូង

Sanofi

នៅ​រសៀល​ថ្ងៃទី​២២ ខែតុលា ឆ្នាំ​២០១៥ នេះ ឧបករណ៍​នេសាទ​ខុសច្បាប់​ជាច្រើន​ប្រភេទ ត្រូវបាន​កម្លាំង​ជលផល​ខេត្ត​សហការ​ជាមួយ​មន្ត្រី​អធិការដ្ឋាន​រដ្ឋ​បាលជ​ល​ផល​មេគង្គ និង​កម្លាំង​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច ចុះបង្ក្រាប​បាន​នៅ​ចំណុច​បឹង​ល្ពា​ក់ ស្ថិតក្នុង​ឃុំ​ព្រែក​សា​ម៉ាន់ និង​ឃុំ​កញ្ជរ ស្រុក​ឆ្លូង ខេត្តក្រចេះ​។

តាម​ការ​ឲ្យ​ដឹង​ពី​លោក ម៉ុក ពន្លក នាយរង​ខណ្ឌ​រដ្ឋបាល​ជលផល​ខេត្តក្រចេះ បាន​បញ្ជាក់ថា ការចុះ​បង្ក្រាប​បទល្មើស​ខាងលើ នេះ​គឺ​អនុវត្តន៍​តាម​អនុសាសន៍​របស់​ឯកឧត្តម សរ ចំរុង អភិបាលខេត្ត​ក្រចេះ និង​លោក ចាប សៀក​ហេង នាយ​អធិការដ្ឋាន​រដ្ឋ​បាលជ​ល​ផល​មេគង្គ ព្រមទាំង​មានការ​ចង្អុលបង្ហាញ​ពី​លោក សៀន គិ​ន នាយ​ខណ្ឌ​ជលផល​ក្រចេះ​។

លោក​នាយរង​បាន​បន្តទៀតថា ឧបករណ៍​នេសាទ​ខុសច្បាប់​ដែល​បង្ក្រាបបាន​រួមមាន របាំង​ស្បៃ​មុង​ចំនួន​៣៥​របាំង ប្រវែង​៣២០០​ម៉ែត្រ លូ​ស្បៃ​មុង​៧០​មាត់​លូ​, បង្គោល​ឃ្លៃ ១០៥០​បង្គោល​, របាំង​សាច់​អួន​នីឡុង​ក្រឡា​ញឹក​៣​ស​.​ម ចំនួន​០៥​របាំង និង​លប​សាច់​អួន​នីឡុង​ចំនួន​១០​គ្រឿង​។​ក្នុងនោះ​ក៏បាន​ចាក់​លែង​ត្រី​ចម្រុះ​ចូល​បឹង​ធម្មជាតិ​វិញ ចំនួន​៨៥០​គីឡូក្រាម​ក្រោយពី​បង្ក្រាប វត្ថុតាង​ទាំងអស់​ត្រូវបាន​សមត្ថ​កិច្ច​ដឹក​ទៅ​រក្សាទុក​នៅ​សង្កាត់រដ្ឋបាល​ជលផល​ឆ្លូង​៕ សុ ថា​ត់​


Related