បើអ្នកចង់ Un-Jailbreak iPhone/iPad គប្បីសូមរង់ចាំ Tweak នេះចេញដាក់ឱ្យប្រើប្រាស់សិន

បើអ្នកចង់ Un-Jailbreak iPhone/iPad គប្បីសូមរង់ចាំ Tweak នេះចេញដាក់ឱ្យប្រើប្រាស់សិន

តើអ្នកនៅចាំបានទេ Tweak ពិសេសមួយនៅក្នុង Cydia ដែលមានលក្ខណៈពិសេសអាច Un-Jailbreak iPhone/iPad របស់អ្នកដែលដំណើរការនៅលើ iOS 8? Tweak មួយនោះមានឈ្មោះថា Cydia Impactor ដោយវាបានដាក់ឱ្យប្រើប្រាស់កាលពី iOS 8 កន្លងទៅ។ យ៉ាងណាមុិញសំរាប់ប្រិយមិត្តដែលបានធ្វើការ Jailbreak iOS 9 ហើយចង់ Un-Jailbreak ឱ្យមកជាទូរស័ព្ទធម្មតា ដោយពុំមាន Cydia វិញនោះ អ្នកអាចធ្វើការរង់ចាំ នឹងតម្លើងនូវ Tweak មួយនេះបាន នៅពេលខាងមុខ ខណៈពេលនេះក្រុម Developer កំពុងរង់ចាំការអាប់ដែត Cydia Installer ជំនាន់ថ្មីមួយទៀតពីលោក Saurik. យ៉ាងណាមុិញខ្ញុំបាទសូមផ្តាំទៅអ្នកទាំងអស់គ្នាថា ត្រូវជៀសវាងការ Reset All Setting ឫ Erase All Content Settings ដែលវាជាហេតុ អាចធ្វើឱ្យទូរស័ព្ទរបស់អ្នកគាំងត្រឹម Logo Apple បាន បើសិនជាអ្នកកំពុងមាន Cydia នៅលើ iPhone/iPad របស់អ្នក។

---------------------------------------
ដោយ: កៅ រក្សា
->->បើមានចម្ងល់ផ្សេងៗទាក់ទងនឹងការប្រើប្រាស់ ប្រព័ន្ធប្រតិបត្តិការ iOS សូមចុច Join ទៅក្នុង Group iOSPlus បើអ្នកចង់ Un-Jailbreak iPhone/iPad គប្បីសូមរង់ចាំ Tweak នេះចេញដាក់ឱ្យប្រើប្រាស់សិន
->->តាមដានជាមួយយើងខ្ញុំជារៀងរាល់ថ្ងៃ តាមរយៈទំព័រ Facebook Sovann2.com បើអ្នកចង់ Un-Jailbreak iPhone/iPad គប្បីសូមរង់ចាំ Tweak នេះចេញដាក់ឱ្យប្រើប្រាស់សិន

ចុះថ្ងៃទី 23 តុលា ឆ្នាំ 2015 ម៉ោង 12:32 ល្ងាច

Sovann2 ព័ត៌មានទូរស័ព្ទអាប់ដេតជារៀងរាល់ថ្ងៃ