ការប្រកួត ទ្រី​យ៉ា​ត្លុង ថ្នាក់ជាតិ នឹងធ្វើ​នៅ​កែប​ចុង​សប្តាហ៍​នេះ​

ភ្នំពេញៈ សហព័ន្ធ​កីឡា​ទ្រី​យ៉ា​ត្លុង​កម្ពុជា ក្រោម​ការជួយ​ទំនុកបម្រុង​ពី​ខាង​ក្រសួង​អប់រំ យុវជន និង​កីឡា បានជ្រើសរើស​យក​ខេត្ត​កែប ដើម្បី​រៀបចំ​ការប្រកួត​កីឡា​ទ្រី​យ៉ា​ត្លុង​ជ្រើសរើស​ជើងឯក​ថ្នាក់ជាតិ លើក​ទី ៣ ប្រចាំឆ្នាំ ២០១៥ ដែល​នឹង​ត្រូវធ្វើ​ចាប់ពី​ថ្ងៃទី ២៥ រហូតដល់​ថ្ងៃទី ២៦ ខែតុលា ចុង​សប្តាហ៍​នេះ