ពលរដ្ឋ​ជនជាតិ​ស្ទៀង​មក​ពី​ក្រចេះ​ស្នើ​អន្តរាគមន៍​ពី​លោក ហ៊ុន សែន

ពលរដ្ឋ​ជនជាតិ​ស្ទៀង​មក​ពី​ក្រចេះ​ប្រមាណ​១០០នាក់ ស្នើ​សុំ​អន្តរាគមន៍​ពី​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ដើម្បី​ឲ្យ​ពួកគាត់​បាន​លក់​ដូរ​តាម​ដង​ផ្លូវ​ធម្មតា​ឡើង​វិញ បន្ទាប់​ពី​ពួកគាត់​ពិបាក​លក់ដូរ​តាម​បេនឡាន ក្នុង​ផ្សារ​នៃ​ឃុំ​២ធ្នូ ស្រុក​ស្នួល។

រហូត​ដល់​ថ្ងៃ​ទី​២៣ តុលា ពួកគាត់​នាំ​គ្នា​ឡើង​មក​ដល់​រាជធានី​ភ្នំពេញ​តែ​ម្ដង ដោយ​ពួកគាត់​បាន​ចោទ​ប្រកាន់​ប្រធាន​ផ្សារ​ថា បាន​បោក​ពួកគាត់​ឲ្យ​មក​លក់ដូរ​នៅ​បេនឡាន តែ​បណ្ដេញ​ពួកគាត់​ឈប់​ឲ្យ​លក់​នៅ​ត្រឹម​ម៉ោង​៨​ព្រឹក​ប៉ុណ្ណោះ បន្ទាប់​ពី​អាជ្ញាធរ​ហាម​ប្រាម​ពួក​គាត់​មិន​ឲ្យ​លក់​តាម​ដង​ផ្លូវ​មុខ​ផ្ទះ​ដូច​សព្វ​ដង។

តំណាង​ខុទ្ទកាល័យ​លោក​នាយករដ្ឋមន្ត្រី ក៏​បាន​មក​ជួប​ពួកគាត់ ដើម្បី​សាក​សួរ​ពី​គោល​បំណង​ស្នើសុំ​នេះ។ ប៉ុន្តែ​ដំណោះស្រាយ​យ៉ាងណា មិន​ទាន់​មាន​លទ្ធផល​នៅ​ឡើយ​ទេ។

សូម​រង់​ចាំ​អាន និង​ស្ដាប់​ព័ត៌មាន​ពិស្ដារ...

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។