កម្លាំងអ ហ ខណ្ឌដូនពេញ បង្ក្រាបមុខ សញ្ញាប្លន់ម៉ូតូម្នាក់ ពីរនាក់ទៀតរត់គេចខ្លួន

ភ្នំពេញ ៖ មុខសញ្ញាប្លន់ម៉ូតូនិងគ្រឿង អលង្ការបស់ប្រជាពលរដ្ឋម្នាក់ ក្នុងចំណោម បក្ខពួកទាំងបីនាក់ ត្រូវបានកម្លាំងអាវុធហត្ថ ខណ្ឌដូនពេញ បង្ក្រាបបានខណៈដែលពួកគេ ធ្វើសកម្មភាពវាយយកម៉ូតូនិងខ្សែកពីជន រងគ្រោះតែមិនបានសម្រេច នៅវេលាម៉ោង ៤និង៤០នាទី ទាបភ្លឺថ្ងៃទី២៣ ខែតុលា ឆ្នាំ ២០១៥ ស្ថិតនៅចំណុចផ្លូវលេខ២០៨ កែង ផ្លូវលេខ៥១ សង្កាត់បឹងរាំង ខណ្ឌដូនពេញ ។

មន្ដ្រីអាវុធហត្ថខណ្ឌដូនពេញ បានបញ្ជាក់ ថា ជនសង្ស័យរូបនេះឈ្មោះលី វិសិដ្ឋ អាយុ ២១ឆ្នាំ មុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះ លេខ៥៣E3 ផ្លូវលេខ៦៣ សង្កាត់បឹងកេង កងទី៣ ខណ្ឌចំការមន ដោយឡែកបក្ខពួក ពីរនាក់ផ្សេងទៀតបានរត់គេចខ្លួន ក្រោយ កើតហេតុ ។

ជនសង្ស័យទាំងបីនាក់បានធ្វើសកម្មភាព វាយប៉ងប្លន់យកម៉ូតូនិងខ្សែកពីជនរងគ្រោះ បីនាក់ ទី១ឈ្មោះ ណុប ណាវី ភេទស្រី អាយុ ២១ឆ្នាំ មុខរបរបុគ្គលិកនៅខារ៉ាអូខេឡាស់ វេហ្គាស ទី២ ឈ្មោះកា ចំរ៉ុង ភេទប្រុស អាយុ ២០ឆ្នាំ មុខរបរបុគ្គលិកនៅក្លឹប GL និងទី៣ ឈ្មោះឈាង សារិទ្ធ ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរមេការខារ៉ាអូខេឡាវេ ហ្គាស ។

តាមមន្ដ្រីអាវុធហត្ថដដែលនៅវេលាម៉ោង ៤និង២០នាទីព្រឹកទាបភ្លឺថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៥ ជនរង គ្រោះ ទាំងបីនាក់ និងមិត្ដ ភក្ដិពីរនាក់ទៀត ជិះម៉ូតូពីរគ្រឿង ម៉ាកវ៉េវ និងគុប៩០ តាមផ្លូវលេខ៥១ ក្នុងទិស ដៅពី ជើងទៅត្បូង លុះដល់កែងផ្លូវលេខ២១៤ ស្រាប់តែលេចមុខជនសង្ស័យ៣នាក់ ជិះម៉ូតូ មួយគ្រឿងមកគៀម៉ូតូជនរងគ្រោះឱ្យឈប់ ដោយនិយាយថា “ម៉េចបានហ្អែងមើលមុខ អញ” និយាយរួច ជនសង្ស័យលី វិសិដ្ឋ បាន យកខ្សែក្រវ៉ាត់ វាយទៅលើជនរងគ្រោះ ឈ្មោះការ៉ាត់ ហើយបក្ខពួកពីរនាក់ ទៀត បានស្ទុះមកដណ្ដើមខ្សែកនិងសោម៉ូតូ ។ ប៉ុន្ដែភ្លាមៗនោះជនរងគ្រោះនិងប្រជាពល រដ្ឋនៅក្បែរកន្លែង កើតហេតុ បាននាំគ្នាស្រែក ឆោឡោធ្វើឱ្យជនសង្ស័យទាំងបីនាក់ភ័យ ក៏ នាំគ្នាជិះម៉ូតូគេចខ្លួន ប៉ុន្ដែសម្រាប់ ជនសង្ស័យលី វិសិដ្ឋឡើងម៉ូតូមិនទាន់គេ ក៏រត់ទៅតាម ផ្លូវលេខ៥១ ក៏ត្រូវបានកម្លាំងអាវុធហត្ថ ដែល ល្បាត នៅពេលយប់ចាប់ខ្លួនបានតែ ម្ដង ។

បច្ចុប្បន្នជនសង្ស័យរូបនេះ ត្រូវបានយក ទៅសួរនាំនៅទីបញ្ជាការដ្ឋានអាវុធហត្ថខណ្ឌ ដូនពេញ ដើម្បី បញ្ជូនទៅកាន់ការិយាល័យ ជំនាញកសាងសំណុំរឿងទៅតុលាការ។

គួរបញ្ជាក់ថា ក្នុងរយៈពេលចុងក្រោយ នេះ សកម្មភាពប្លន់ម៉ូតូជាពិសេសនៅពេល យប់ បានកើតឡើង គួរឱ្យកត់សម្គាល់ដោយ ក្រុមជនល្មើសបានប្រើរូបភាពធ្វើជាឈ្លោះ ប្រកែកជាមួយជនរងគ្រោះ រួចហើយ វ៉ៃប្លន់ យកម៉ូតូតែម្ដង ។

សម្រាប់មុខសញ្ញាប្លន់ប្រដាប់អាវុធទាំង នេះ ប្រតិបត្ដិការចាប់ខ្លួនរបស់កម្លាំងសមត្ថកិច្ចទាំងនគរបាលនិង អាវុធហត្ថ ហាក់បីដូច ជាមិនទាន់មានប្រសិទ្ធភាពឱ្យពេញលេញ នៅឡើយទេ ដោយជនល្មើសខ្លះ នៅបន្ដមាន សេរីភាពដដែល ៕

កម្លាំងអ ហ ខណ្ឌដូនពេញ បង្ក្រាបមុខ សញ្ញាប្លន់ម៉ូតូម្នាក់ ពីរនាក់ទៀតរត់គេចខ្លួន

កម្លាំងអ ហ ខណ្ឌដូនពេញ បង្ក្រាបមុខ សញ្ញាប្លន់ម៉ូតូម្នាក់ ពីរនាក់ទៀតរត់គេចខ្លួន

កម្លាំងអ ហ ខណ្ឌដូនពេញ បង្ក្រាបមុខ សញ្ញាប្លន់ម៉ូតូម្នាក់ ពីរនាក់ទៀតរត់គេចខ្លួន