ខួប២៤ឆ្នាំ នៃកិច្ចព្រមព្រៀង ទីក្រុងបារីស នាយករដ្ឋមន្រ្តីកម្ពុជា សូមឲ្យសន្តិភាព បន្តមានលើ ប្រជាពលរដ្ឋ

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា នៅក្នុងពិធីអបអរសាទរ កិច្ចព្រមព្រៀង សន្តិភាពទីក្រុង ប៉ារីស ២៣ តុលា ១៩៩១ - ២៣ តុលា ២០១៥ សូមសុខសន្តិភាព បន្តកើតមានដល់ប្រជាពលរដ្ឋ និង ប្រទេសកម្ពុជា ទាំងមូល។

ថ្ងៃទី២៣ តុលា នេះ គឺជាថ្ងៃរំលឹកនូវថ្ងៃកម្ពុជា ទទួលបាន ដំណោះស្រាយសន្តិភាព និងការបញ្ចប់សង្រ្គាម ដ៏រាំរ៉ៃ ក្នុងប្រទេស ទាំងស្រុង។

ខណៈនាយករដ្ឋមន្រ្តីប្រកាសឲ្យមាន សន្តិភាពបន្តកើតមានឡើងនោះ ស្របពេលដែលគណបក្សប្រឆាំង សង្រ្គោះជាតិ បានរៀបចំទិវានេះ នៅទីស្នាក់ការរបស់ខ្លូន ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ដែលមានអ្នកចូលរួម ប្រមាណជា៣០០០នាក់ ដឹកនាំដោយប្រធានស្តីទីលោក កឹម សុខា ៕

ខួប២៤ឆ្នាំ នៃកិច្ចព្រមព្រៀង ទីក្រុងបារីស នាយករដ្ឋមន្រ្តីកម្ពុជា សូមឲ្យសន្តិភាព បន្តមានលើ ប្រជាពលរដ្ឋ