ប្រធានក្រុមប្រឹក្សា និងអភិបាល ខណ្ឌពោធិ៍សែនជ័យ ចុះពិនិត្យការធ្វើ អត្តសញ្ញាណប័ណ្ណ របស់ មន្រ្តីនគរបាល ជូនប្រជាពលរដ្ឋ

ភ្នំពេញ ៖ លោក ក្រូច ផាន ប្រធានក្រុមប្រឹក្សាខណ្ឌ និងលោក ហែម ដារិទិ្ធ អភិបាល ខណ្ឌពោធិ៍សែនជ័យ អមដោយអភិបាលរង លោក សេង គន្ធ នៅព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៥ បានចុះពិនិត្យ និងសំណេះសំណាល សួរសុខទុក្ខ បងប្អូនប្រជាពលរដ្ឋ និងមន្ត្រី នគរបាល ធ្វើអត្តសញ្ញាណប័ណ្ណ នៅសង្កាត់បឹងធំ ខណ្ឌពោធិ៍សែនជ័យ ។

មន្រ្តីនគរបាល ដែលកំពុងធ្វើ អត្តសញ្ញាណប័ណ្ណ ជូនប្រជាពលរដ្ឋ បានថ្លែងឲ្យដឹងថា ការធ្វើអត្តសញ្ញាណប័ណ្ណ នៅសង្កាត់នេះ ចាប់តាំងពីថ្ងៃ៧ ខែកញ្ញា ឆ្នាំ២០១៥ រហូត ដល់ថ្ងៃ២២ ខែតុលា ឆ្នាំ២០១៥ បានចំនួន២២៧៧នាក់។ នៅក្នុងឱកាសនោះ លោក ក្រូច ផាន បានឧបត្តម្ភដល់មន្ត្រីនគរបាលដែលបំពេញ ការងារថវិកាចំនួន៩០ម៉ឺនរៀលផងដែរ។

ទាំងលោក ក្រូច ផាន និងលោក ហែម ដារិទ្ធ បានថ្លែងប្រាប់ដល់ មន្រ្តីនគរបាលទាំងនោះថា មិនត្រូវទារ លុយពីប្រជាពលរដ្ឋ ក្រៅផ្លូវការខុសពី គោលការច្បាប់ដែលបានកំណត់ឡើយ គឺ ត្រូវយកត្រឹម១០០០០រៀល ហើយលោកក៏បានប្រាប់ទៅប្រជាពលរដ្ឋ ឲ្យរាយការណ៍ ជូនថ្នាក់ដឹកនាំខណ្ឌ បើសិនមន្រ្តីណាម្នាក់ ហានយកលុយលើស ពីការកំណត់ដោយរដ្ឋនោះ។

លោកទាំង២ ក៏បានផ្តាំផ្ញើទៅប្រជាពលរដ្ឋ ទាំងអស់នៅទូទាំងខណ្ឌ ត្រូវមកបំពេញ និងធ្វើអត្ត សញ្ញាណប័ណ្ណបានគ្រប់ៗគ្នាផងដែរ សម្រាប់ទុកប្រើប្រាស់ ជាផ្លូវការ នៅក្នុងជីវភាពរស់នៅ ប្រចាំថ្ងៃ៕