រថយន្ដប្រណីត JAGUAR XE មានវត្តមាន នៅកម្ពុជាហើយ

ភ្នំពេញ៖ ចំពោះអ្នកបែបស៊ីវិល័យ ពេញនិយម រថយន្តម៉ាក់ទំនើបៗ នៅពេលនេះរថយន្ដប្រណីត JAGUAR XE ដែលត្រូវបានរចនាសម្ព័ន្ធដ៏ល្អឥតខ្ចោះ បានមកដល់ទីផ្សារនៅកម្ពុជាហើយ។

រថយន្ដប្រណីត JAGUAR XE ជាម៉ូឌែលទំនើបតម្រូវការទីផ្សារ ហើយត្រូវបានស្ថាបនាឡើង ដោយប្រើប្រាស់បច្ចេកវិទ្យា នៃការរួមបញ្ចូលគ្នា នូវវត្ថុធាតុដើម យ៉ាងប៉ិនប្រសប់ ដែលរួមមាន អាលុយមីញ៉ូម លោហៈដ៏រឹងមាំ និងលោហធាតុម៉ាញ៉េស៊ីញ៉ូម ដែលជាការផលិតប្រកប ដោយភាពបត់បែន និងប្លែកពីគេ ។

អគ្គនាយកក្រុមហ៊ុន អ អិម អេ ខេមបូឌា (RMA Cambodia) លោក ងន សាំង បានថ្លែងក្នុងពិធី សម្ពោធរថយន្ដ JAGUAR XE កាលពីថ្ងៃទី ២២ ខែតុលា ឆ្នាំ២០១៥ ថា សម្រាប់រថយន្តប្រណីត JAGUAR XE ត្រូវបានផលិតឡើង ដើម្បីបំពេញតម្រូវការអ្នកប្រើប្រាស់ ក្នុងការធ្វើដំណើរប្រកបដោយផាសុកភាព សុវត្ថិភាពខ្ពស់ និងជួយសន្សំសំចៃប្រេង ដែលធ្វើឲ្យអ្នកប្រើប្រាស់ កាន់តែរីករាយក្នុងការបើកបរ រថយន្តដ៏ប្រណិតនេះ ហើយមានតម្លៃសមរម្យបំផុតត្រឹមតែ ១១ម៉ឺនតែប៉ុណ្ណោះ។

លោក ថ្លែងបន្ដថា “រថយន្តប្រណីត JAGUAR XE ត្រូវបានផលិតឡើង ដោយគំនិតច្នៃប្រឌិតថ្មី តាមបែបរថយន្តស្ព័រ (Sport) ដែល តួខ្លួនមានភាពរឹងមាំ ហើយស្រាលស្រលូន ដែលអាចធ្វើដំណើរបានយ៉ាងរហ័ស និងមានសុវត្ថិភាពខ្ពស់ រួមជាមួយភាពប្រណីត នៃផ្នែកខាងក្នុងរថយន្ត ដែលពោរពេញទៅដោយផាសុកភាព គឺជាភស្តុតាង ដែលបញ្ចាក់ពីទស្សនៈវិស័យ របស់ម្ចាស់ក្រុមហ៊ុន គឺលោក Sir William Lyons” ។

លោកបន្ដទៀតថា ចំពោះប្រព័ន្ធជំនួយសុវត្ថិភាព សម្រាប់អ្នកបើកបរ (Advanced driver assistance systems) JAGUAR បាន និងកំពុងផលិត សំណុំបច្ចេកវិទ្យា ដែលធ្វើឲ្យការបើកបរ មានសុវត្ថិភាពកាន់តែខ្ពស់ ហើយធ្វើឲ្យអ្នកបើកបរ និងអ្នករួមដំណើរជាមួយមាន អារម្មណ៍ធូរស្រាល និងកាន់តែរីករាយខ្លាំងឡើង។ ប្រព័ន្ធបន្ថយល្បឿន ដែលអាចប្រឈមនឹងហានិយភ័យ ត្រូវបានពង្រឹងទៅជាប្រព័ន្ធ ហ្វ្រាំងដែលឆ្លាតវៃ ដែលពោរពេញដោយសុវត្ថិភាព ហើយរួមទាំងការបំពាក់ប្រព័ន្ធ កាំម៉េរាសងខាង (Stereo Cameras) ដែលអាចមើលដឹង ពីស្ថានភាពផ្លូវជាមុន។ រថយន្តប្រណីត JAGUAR XE គឺជាជម្រើសដ៏ឆ្លាតវៃ សម្រាប់ទីផ្សារអ្នកប្រើប្រាស់លំដាប់កណ្តាល។

លោកបន្ថែមថា លើសពីនេះទៀត សម្រាប់ក្រុមហ៊ុន នៅមានឧបករន៍ទំនើបៗស្ដង់ដារអន្ដរជាតិ សម្រាប់ជួសជុល និងថែទាំងរថយន្ដប្រណីតៗ រួមទាំងគ្រឿង បន្លាស់សុទ្ធ ដែលមានការធានាយ៉ាងត្រឹមត្រូវពីរោងចក្រ ដោយផ្ទាល់ ថែមទាំងមានអ្នកបច្ចេកទេសជំនាញៗ ដែលមានបណ្ដុះ បណ្ដាលយ៉ាងត្រឹមត្រូវ និង ច្បាស់លាស់ពីបទេស រួមជាមួយបុគ្គលិក មានភាពរស់រាយរាក់ទាក់ ប្រកបដោយវិជ្ជជីវៈ ទំនួលខុសត្រូវខ្ពស់។

Jaguar Land Rover មានសេចក្តីសោមនស្សរីករាយ ដែលមានក្រុមហ៊ុន អ អិម អេ ខេមបូឌា (RMA Cambodia) ជាអ្នកនាំចូល និងចែកចាយផ្តាច់មុខនូវរថយន្តប្រណីត Jaguar និង Land Rover ជាផ្លូវការរបស់ខ្លួននៅកម្ពុជា។ ប្រចាំនៅភ្នំពេញ អគារតាំងលក់ រថយន្តលំដាប់ពិភពលោក (រហូតដល់ទៅ៨គ្រឿង), យានដ្ឋានជួសជុល និងថែទាំរថយន្តប្រណីតៗ (៩គ្រឿងក្នុងពេលតែមួយ) និងផ្គត់ផ្គង់គ្រឿងបន្លាស់សុទ្ធ ដែលនាំចូលពីរោងចក្រផ្ទាល់ ហើយរួមជាមួយអ្នកជំនាញ និងជាង ដែលបាន ទទួលការបណ្តុះបណ្តាល យ៉ាងត្រឹមត្រូវ និងទទួលស្គាល់ពីរោងចក្រដោយផ្ទាល់។ រាល់អតិថិជន ដែលជាវរថយន្ត Jaguar ឬ Land Rover ពីក្រុមហ៊ុន អ អិម អេ ខេមបូឌា (RMA Cambodia) ទទួលបានការធានារយៈពេលបីឆ្នាំ ឬក៏គិតត្រឹមរយៈចម្ងាយ ១០០០០០ (ដប់ម៉ឺន) គីឡួម៉ែត។
 
លើសពីនេះទៅទៀត ក្រុមហ៊ុននៅមានឧបករណ៍ទំនើបៗ ស្តង់ដារអន្តរជាតិ សម្រាប់ជួសជុល និងថែទាំរថយន្តប្រណិតៗ រួមទាំងគ្រឿងបន្លាស់សុទ្ធ ដែលមានការ ធានាយ៉ាងត្រឹមត្រូវ ពីរោងចក្រដោយផ្ទាល់ ថែមទាំងមានអ្នកបច្ចេកទេសជំនាញៗ ដែលបានទទួលការ បណ្តុះបណ្តាលយ៉ាងត្រឹមត្រូវ និងច្បាស់លាស់ពីបរទេស។ យើងបានរៀបចំបន្ទប់រង់ចាំ ប្រកបដោយផាសុកភាព ជាមួយការទទួលទានភេសជ្ជៈ និងកាហ្វេ (barista coffee bar) និងប្រើប្រាស់អ៊ីនធើណែត (Wi-Fi) ដោយឥត គិតថ្លៃ ដែលអាចឲ្យអតិថិជនសម្រាក បន្ធូរអារម្មណ៍ និងមើលឃើញសកម្មភាពត្រួតពិនិត្យ ឬជួសជុលរថយន្តរបស់ខ្លួន នៅក្នុងកំឡុងពេលកំពុងរង់ចាំ។ បុគ្គលិកផ្នែក លក់ ដ៏ស្វាហាប់ និងរួសរាយរាក់ទាក់ ប្រកបដោយវិជ្ជាជីវៈ សុទ្ធតែទទួលបានការបណ្តុះបណ្តាលពីអ្នកជំនាញ ដើម្បីផ្តល់នូវសេវាកម្មដ៏ល្អឥតខ្ជោះ ជូនដល់អតិថិជន។ ក្រុមហ៊ុន ក៏មានសេចក្តីសោមនស្សរីករាយ ក្នុងការផ្តល់ជូននូវការលក់សម្ភារៈតុបតែង ក៏ដូចជាគ្រឿងបន្លាស់របស់រថយន្ត Jaguar និង Land Rover ដែលមាន គុណភាពខ្ពស់ ដើម្បីបំពេញតម្រូវការរបស់អតិថិជន៕

រថយន្ដប្រណីត JAGUAR XE មានវត្តមាន នៅកម្ពុជាហើយ

រថយន្ដប្រណីត JAGUAR XE មានវត្តមាន នៅកម្ពុជាហើយ

រថយន្ដប្រណីត JAGUAR XE មានវត្តមាន នៅកម្ពុជាហើយ

រថយន្ដប្រណីត JAGUAR XE មានវត្តមាន នៅកម្ពុជាហើយ

រថយន្ដប្រណីត JAGUAR XE មានវត្តមាន នៅកម្ពុជាហើយ

រថយន្ដប្រណីត JAGUAR XE មានវត្តមាន នៅកម្ពុជាហើយ

រថយន្ដប្រណីត JAGUAR XE មានវត្តមាន នៅកម្ពុជាហើយ

រថយន្ដប្រណីត JAGUAR XE មានវត្តមាន នៅកម្ពុជាហើយ

រថយន្ដប្រណីត JAGUAR XE មានវត្តមាន នៅកម្ពុជាហើយ