លោក ម៉ៅ ធនិន ចុះជួបអាជីវករ ផ្សារពោធិ៍សាត់ និងដោះស្រាយ ផលប៉ះពាល់ កើតឡើង នៅតាមដងផ្លូវ

ពោធិ៍សាត់ ៖ អភិបាលខេត្តពោធិ៍សាត់ លោក ម៉ៅ ធនិន នៅព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ ២០១៥នេះ បានឆ្លៀតពេល ចុះទៅជួបសំណេះសំណាល ជាមួយក្រុមអាជីវករ នៅក្នុង ផ្សារពោធិ៍សាត់ ដើម្បីស្វែងយល់ពី ផលប៉ះពាល់ និងដោះស្រាយបញ្ហាមួយចំនួន ដែលកើតឡើង នៅតាមដងផ្លូវជូនពួកគាត់ ។

នៅចំពោះមុខក្រុមអាជីវករ នៅក្នុងផ្សារទាំងអស់ លោកអភិបាលខេត្ត បានសន្យាដោះស្រាយជូន រាល់បញ្ហាដែលនាំឲ្យ មានផលប៉ះពាល់ដល់ ការរកស៊ី និងរស់នៅ របស់ពួកគាត់ ក្នុងនោះ លោកបានឲ្យអាជ្ញាធរ ភូមិ-សង្កាត់ និង មន្រ្តីជំនាញ ដាក់សំណើរមកលោកដើម្បីសម្រេចចុងក្រោយ តបតាមការចង់បាន របស់លោកប្រជាពលរដ្ឋ ។

ជាក់ស្តែង លោកបានសម្រេចលុបចោល គម្រោងសាងសង់ផ្លូវ នៅសង្កាត់ព្រៃញី (ផ្លូវលេខ១០៤) ដែលគម្រោងមួយនេះ នឹងធ្វើឲ្យប៉ះពាល់សាលារៀន និង ផ្ទះរបស់ប្រជាពលរដ្ឋ យ៉ាងច្រើន។

ជាការឆ្លើយតប និងធ្វើការសម្រេចភ្លាមៗ សម្រាប់ដំណោះ ស្រាយនោះ ប្រជាពលរដ្ឋ និងក្រុមអាជីវករទាំងអស់ មានការសប្បាយចិត្តយ៉ាងខ្លាំង ដោយគាំទ្រចំពោះការដឹកនាំ និងការគិតរបស់លោកអភិបាលខេត្ត៕