ក្រុមហ៊ុន​ដឹកនាំ​ដោយ​ស្ត្រី​ស្មើនឹង​20% នៃ​ទីផ្សារ​មូលធន​ភាវូបនីយកម្ម​របស់​វៀតណាម

ប្រទេស​វៀតណាម ៖ បរិមាណ​ស្រី្ត​វៀតណាម​ក្នុង​ការ​បំពេញ​តួនាទី​ជា​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​នៅ​តាម​បណ្តា​ក្រុមហ៊ុន​សាធារណៈ គឺ​នៅ​តែ​មាន​ចំនួន​តិចតួច​នៅឡើយ ប៉ុន្តែ​រូបភាព​នេះ​បាន​ឆ្លុះ​បញ្ចាំង​ឲ្យ​ឃើញ​ពី​ភាព​កាន់តែ​ភ្លឺ​ច្បាស់​ជាង​មុន ប្រសិនបើ​សង្កេត​មើល​លើ​ក្រុមហ៊ុន​ធំ​បំផុត​របស់​វៀតណាម ។

ក្នុង​ចំណោម​ក្រុមហ៊ុន​ចំនួន​៦៨០ ដែល​បាន​ចុះបញ្ជី​លើ​ការ​ជួញដូរ​ផ្សា​រមូល​ប​ត្រ​ជាតិ​ពីរ មាន​តែ​៥%​ប៉ុណ្ណោះ​ស្ថិត​ក្រោម​ការ​គ្រប់គ្រង​ដោយ​ស្ត្រី​ជា​នាយិកា​ប្រតិបត្តិ ។ ទីផ្សារ​មូលធន​ភាវូបនីយកម្ម​របស់​បណ្តា​ក្រុមហ៊ុន​ដឹកនាំ​ដោយ​ស្ត្រី​ទាំងនោះ ស្មើនឹង​២០%​នៃ​ទីផ្សារ​មូលធន​ភាវូបនីយកម្ម​សរុប​ទាំងអស់ ឬ​១១,៦​ប៊ី​លាន​ដុល្លារ ។

ចំណែក​ក្នុង​ចំណោម​ក្រុមហ៊ុន​ធំ​ជាងគេ​បំផុត​មួយ​ចំនួន​ក្នុង​ប្រទេស​វៀតណាម ដូច​ជា Vinamilk (VNM) ក្រុមហ៊ុន​អភិវឌ្ឍ​អចលនទ្រព្យ VinGroup (VIC) ក្រុមហ៊ុន​វិស្វកម្ម​អគ្គិសនី (REE) ក្រុមហ៊ុន FLC Group (FLC) និង ក្រុមហ៊ុន​អភិវឌ្ឍ​ភាគហ៊ុន Kinh Bac City គឺ​សុទ្ធសឹងតែ​ប្រតិបត្តិការ​ដោយ​ស្ត្រី​ជា​នាយិកា​ប្រតិបត្តិ ។

ក្នុង​ចំណោម​ថ្នាក់ដឹកនាំ​ជា​ស្ត្រី​ដែល​លេចធ្លោ​ទាំង​អស់នោះ លោកស្រី Mai Kieu Lien បាន​ប្រកបការងារ​នៅ​ក្នុង​វិស័យ​ឧស្សាហកម្ម​អស់​រយៈកាល​ជិត​បួន​ទស​វត្ស​មក​ហើយ ម្យ៉ាងទៀត​គាត់​ក៏​បាន​បម្រើ​ការងារ​ជា​នាយិកា​ប្រតិបត្តិ​របស់​ក្រុមហ៊ុន Vinamilk ចាប់តាំងពី​ឆ្នាំ​១៩៩២​មក​ម្ល៉េះ ។

អ្នកវិភាគ​លើក​ឡើង​ថា លោកស្រី Mai Kieu Lieu ស្ថិត​ក្នុង​ចំណោម​ស្ត្រី​អ្នកជំនួញ​ដែល​មាន​ឥទ្ធិពល​បំផុត ។ លោកស្រី​បាន​កសាង​កេរ្តិ៍ឈ្មោះ​សម្រាប់​ភាព​ម៉ឺងម៉ាត់ និង​យកចិត្តទុកដាក់​ចំពោះ​និយោជិត និង​វិនិយោគិន​ទាំងឡាយ ។

ម្យ៉ាងទៀត លោកស្រី Mai Kieu Lieu ក៏​បាន​ជាប់​ឈ្មោះ​ក្នុង​បញ្ជី​ស្ត្រី​អ្នកជំនួញ ដែល​មាន​ឥទ្ធិពល​បំផុត​ក្នុង​តំបន់​អាស៊ី​របស់​ទស្សនាវដ្តី Forbes ក្នុងអំឡុងពេល​ប៉ុន្មាន​ឆ្នាំ​មកនេះ ។ ក្រោម​ការ​ដឹកនាំ​របស់​លោកស្រី Vinamilk ត្រូវ​បាន​ចុះបញ្ជី​នៅ​កំណើន​ដ៏​រឹង​មាំ​នៃ​ចំណូល និង​ប្រាក់​ចំណេញ​ចាប់តាំងពី​ការ​ចុះបញ្ជី​ក្នុង​ឆ្នាំ​២០០៦ ។

Vinamilk គឺជា​ក្រុមហ៊ុន​ធំ​ជាងគេ​បំផុត​នៅ​លើ​ផ្សារ​ហ៊ុន​វៀតណាម និង​ទីផ្សារ​មូលធន​ភាវូបនីយកម្ម​ជាង​៦​ប៊ី​លាន​ដុល្លារ ។ ផ្សារ​ហ៊ុន​របស់​ខ្លួន​សរុប​មាន​ចំនួន​៣៩% ក្នុងឆ្នាំនេះ ។

អ្នកវិភាគ​លើក​ឡើង​បន្ថែម​ថា ៖ «​វា​គឺជា​រឿង​លំបាក​សម្រាប់​ស្ត្រី​ក្នុង​ការ​ទទួល​បាន​ជោគជ័យ​លើ​មុខ​ជំនួញ​របស់​ពួក​គេ​នៅ​ប្រទេស​វៀតណាម ចាប់តាំងពី​ត្រូវ​គេ​រំពឹង​ថា ពួក​គេ​នឹង​ចាប់​យកមុខ​តំណែង​ធំ​ៗ​ពីរ​អាច​ជា​អ្នកគ្រប់គ្រង​ក្រុមហ៊ុន និង​មេផ្ទះ​» ៕