យុវជនវ័យក្មេង មកធ្វើការឲ្យ ក្រុមហ៊ុនយក្ស Google ធ្លាក់ខ្លួនទៅដេកក្នុងឡាន នៅចំណតក្រុមហ៊ុន

អាមេរិក៖ យុវជនវ័យក្មេងម្នាក់ ជាបុគ្គលិកបម្រើការងារសាកល្បង (Intern) នៅក្រុមហ៊ុន Google បានបែកគំនិតមកស្នាក់នៅក្នុងរថយន្ត (Truck) ដើម្បីកាត់បន្ថយថ្លៃចំណាយជួលបន្ទប់ កំពុងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង។

យុវជនវ័យក្មេង មកធ្វើការឲ្យ ក្រុមហ៊ុនយក្ស Google ធ្លាក់ខ្លួនទៅដេកក្នុងឡាន នៅចំណតក្រុមហ៊ុន

លោក Brandon វ័យ ២៣ឆ្នាំ មកពីរដ្ឋ Massachusetts ធ្វើដំណើរមកតាំងទីលំនៅ ក្នុងតំបន់​ Bay Area ដើម្បីចាប់ផ្តើមការងារផ្នែកវិស្វករបង្កើតកម្មវិធី (Software Engineer) ឲ្យក្រុមហ៊ុន Google ដែលតម្រូវឲ្យលោក ត្រូវចំណាយថ្លៃស្នាក់នៅ ដោយជួលបន្ទប់ក្នុងតម្លៃយ៉ាងហោចណាស់ ប្រមាណ ៦៥ដុល្លារអាមេរិកមួយយប់ និងគិតជាខែវិញ សរុបប្រមាណជាង ២ពាន់ដុល្លារអាមេរិក ផងដែរ។ នេះបើតាមសម្តីរបស់គាត់ សុំមិនបញ្ចេញឈ្មោះពេញ ប្រាប់ដល់អ្នករាយការណ៍ព័ត៌មាន ។ យ៉ាងណាមិញ ដោយមិនចង់ចំណាយប្រាក់យ៉ាងច្រើនបែបនេះ គាត់សុខចិត្តស្នាក់នៅក្នុងរថយន្ត (Truck) របស់គាត់វិញ ដែលអាចឲ្យគាត់សន្សំសំចៃ បានដល់ទៅ ៩០ភាគរយ នៃប្រាក់ចំណូលសរុប។

លោក Brandon និយាយថា៖ «ខ្ញុំមើលឃើញថា ចំណាយលុយច្រើនបែបនេះ ទៅលើថ្លៃបន្ទប់ Apartment ពិតជាមិនសមសោះ ហើយវាក៏មិនផ្តល់អារម្មណ៍អស្ចារ្យអ្វីជាងនៅផ្ទះផ្ទាល់ខ្លួនយើងដែរ។ ពិតជាពិបាកសំរាប់ខ្ញុំណាស់ ដែលត្រូវចំណាយឥតអំពើបែបនោះ»។

យុវជនវ័យក្មេង មកធ្វើការឲ្យ ក្រុមហ៊ុនយក្ស Google ធ្លាក់ខ្លួនទៅដេកក្នុងឡាន នៅចំណតក្រុមហ៊ុន

បើទោះបីជាបន្ទប់ក្នុងរថយន្ត តូចចង្អៀតបន្តិចមែន ប៉ុន្តែវាគ្រប់គ្រាន់សំរាប់លោក Brandon ទៅហើយ ដោយអាចមានគ្រែគេងយ៉ាងស្រួលមួយ និងកន្លែងដាក់សំភារ:ចាំបាច់មួយចំនួន។ ចំណែកថ្លៃទូរសព្ទ អាហារ៣ពេល កន្លែងងូតទឹក និងកន្លែងហាត់ប្រាណជាដើម លោកអាចរកបានដោយឥតគិតថ្លៃ នៅក្នុងក្រុមហ៊ុន Google តែម្តងដែលជាអ្នករ៉ាប់រង។

សរុបមក យើងអាចទទួលបានគំនិតល្អៗ ក្នុងការសន្សំសំចៃ និងគ្រប់គ្រងលើការចំណាយ ដោយមិនត្រូវចាយខ្ជះខ្ជាយលើអ្វីដែលមិនចាំបាច់នោះទេ។ នេះជាការក្តាប់ឱកាស និងវ័យឆ្លាតមួយផងដែរ ជាពិសេសនៅពេល យើងមានផែនការ និងគោលបំណងច្បាស់លាស់ ជាក់ស្តែងដូចជាយុវជនរូបនេះ គាត់ចង់សន្សំប្រាក់ ដើម្បីទុកសម្រាប់បង់ថ្លៃសិក្សា និងសម្រាប់មានដើមទុន វិនិយោគទៅថ្ងៃមុខ៕

យុវជនវ័យក្មេង មកធ្វើការឲ្យ ក្រុមហ៊ុនយក្ស Google ធ្លាក់ខ្លួនទៅដេកក្នុងឡាន នៅចំណតក្រុមហ៊ុន
យុវជនវ័យក្មេង មកធ្វើការឲ្យ ក្រុមហ៊ុនយក្ស Google ធ្លាក់ខ្លួនទៅដេកក្នុងឡាន នៅចំណតក្រុមហ៊ុន
យុវជនវ័យក្មេង មកធ្វើការឲ្យ ក្រុមហ៊ុនយក្ស Google ធ្លាក់ខ្លួនទៅដេកក្នុងឡាន នៅចំណតក្រុមហ៊ុន

ប្រភព៖

ដោយ សី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត