​ទិក​និក​ដ៏​មា​ន​ប្រសិទ្ធភាព​ដើម្បី​សម្អាត​ម្សៅ​ Makeup ​ឱ្យ​ស្អាត​

​វាជា​កាត​ព្វ​កិច្ច​មួយ​ ក្នុងការសម្អាតម្សៅ Makeup ក្រោយ​ពេល​ចូល​រួម​ពិធី​ជប់លៀង​ ឬ​កម្ម​វិធី​សមោស​ឯណា​នីមួយ។​ ការ​ប្រើ​ផលិត​ផល​ជម្រះ​ម្សៅ​​នៅលើ​ផ្ទៃ​មុខ​គឺជា​ជម្រើស​ដ៏ល្អ​មួ​យ ​ប៉ុន្ដែ​ជួនកាលវាអាច​ធ្វើ​ឱ្យ​​ស្បែកស្ងួត។​ ដូច្នេះ​ យើង​សូម​ណែនាំទិក​និក​មួយ​ចំនួន​ ដែល​នឹង​ជួ​យ​អ្នក​រក្សា​ស្បែក​ឱ្យទន់ ហើយក្នុងពេលជា​មួយ​គ្នា​នេះ​ដែរ ​វា​ក៏មាន​ប្រសិទ្ធ​ភាពជម្រះ​នូវ​ម្សៅ​ Makeu​p យ៉ាង​ងាយ​ស្រួល​ដែរ​។​
​ទិក​និក​ដ៏​មា​ន​ប្រសិទ្ធភាព​ដើម្បី​សម្អាត​ម្សៅ​ Makeup ​ឱ្យ​ស្អាត​
សាប៊ូ​កក់​សក់​កូនក្មេង៖ ​មនុស្ស​មួយ​ចំនួន​និយាយ​ថា ​សាប៊ូ​កូន​ក្មេង​គឺ​ប្រើ​សម្រាប់​តែ​កូន​ក្មេងប៉ុណ្ណោះ​។ ​ប៉ុន្ដែតាម​ការ​ពិត​យើង​អាច​ប្រើ​​វា​ ដើម្បី​ជម្រះ​នូវ​ Eye-liner ​ម៉ាស្ការ៉ា ​​និង​ក្រែម​ដាក់​ស្រមោលភ្នែក​យ៉ាង​ងាយ​ស្រួល​។​
​ក្រដាស​អនាម័យ​កូន​ក្មេង​(Baby Wipe)​ មិន​មាន​តែសា​​​ប៊ូកូ​ន​ក្មេង​តែ​ម្យ៉ាង​នោះទេ​ ​ដែល​អាច​យក​ទៅ​ជ​ម្រះ​ម្សៅ M​akeup​ ប៉ុន្ដែ​សូម្បី​តែ​ក្រដាសអនា​ម័យកូ​ន​ក្មេង​ក៏​ជា​ជម្រើស​ដ៏​ល្អ​មួយ​ ដើម្បី​សម្អាត​ Makeup​ ផង​ដែរ​។ សូ​ម​ក្រដាស​អនាម័យ​កូន​ក្មេង​នេះ​ជូត​សម្អាត​ម្សៅ M​akeup​ ហើយ​បន្ទាប់​មក​លាង​ជម្រះ​មុខ​របស់​អ្នក​ថ្នមៗជា​​មួយ​នឹង​ទឹក​ធម្មតា​។​​ក្រែម​ផ្ដល់​សំណើម​សម្រាប់​ផ្ទៃ​មុខ​៖ ​សូម​លាប​ក្រែម​ផ្ដល់​សំណើម​នៅ​ត្រង់​ភ្នែក​របស់​អ្នក​ដោយ​ប្រើដុំ​សំឡី ​ហើយ​បន្ទាប់​មក​លាង​ជម្រះ​វា​ឱ្យ​ស្អាត​ជា​មួយ​នឹង​សាប៊ូ​។ ​សូម​ព្យាយាម​ប្រើ​ទឹក​ក្ដៅ​ឧណ្ហៗ​ដើម្បី ​ទទួល​បាន​ប្រសិទ្ធ​ភាព​ខ្ពស់។​​​ប្រេង​៖ ​ស្រប​ពេល​ការ​ប្រើ​វិធី​ខាង​លើ​មាន​ប្រសិទ្ធ​ភាព​ ប្រេង​អូលាវ​ និង​​ប្រេងអា​ល់​ម៉ិន​ ក៏​ជា​ជម្រើស​ដ៏​ប្រសើរ​ដើម្បីស​ម្អាត​ម្សៅ M​akeup ​ពី​ផ្ទៃ​មុខដែ​រ។​ ​ម្យ៉ាង​ទៀត ​វា​ក៏​ជា​ប្រភព​ដ៏​ប្រសើរ​ នៃ​សារធា​តុ​បំ​ប៉នដ​ល់​ស្បែ​ផងដែ​រ៕​ ​  
អត្ថបទ៖ ដេវីដ
Source: Timeofindia