​ពិនិត្យ​ស្ថានភាព​ទឹក និង​ការ​បង្កបង្កើនផល​ស្រូវ​

បន្ទាយមានជ័យ: រដ្ឋមន្ត្រីក្រសួង​ធនធានទឹក បាន​ចុះ​ពិនិត្យ​ស្ថានភាព​ទឹក និង​ការងារ​បង្កបង្កើនផល​ស្រូវ នៅក្នុង​ខេត្តបន្ទាយមានជ័យ កាលពី​ថ្ងៃទី​២២ ខែតុលា ឆ្នាំ​២០១៥ កន្លងមកនេះ ។​.
    
​លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួង​ធនធានទឹក និង​ឧតុនិយម និង​ក្រុមការងារ បាន​ទៅ​មើល​ការងារ​នេះ​ថា តើ​ទឹក​នៅ​ខេត្តបន្ទាយមានជ័យ អាច​នៅសល់​ល្មម ប្រជាកសិករ យកមក​ស្រោចស្រព ស្រូវ​រដូវវស្សា លើ​ផ្ទៃដី ចំនួន ២៤៦.០២១ ហិកតា ស្មើនឹង ១០២,៥១ ភាគរយ នៃ​ផែនការ ។​
 
​សូម​រំលឹកថា ដើមរដូវ ដល់​ពាក់កណ្តាល​វស្សា​ឆ្នាំនេះ នៅ​ខេត្តបន្ទាយមានជ័យ មាន​បញ្ហា​នៅ​ឃុំ​ភាគច្រើន បាន​ខ្វះ​ទឹក​ស្រោចស្រព និង​ទឹក​សម្រាប់​ប្រើប្រាស់ ប្រចាំថ្ងៃ​ផង​។ មន្ត្រី​ថ្នាក់ដឹកនាំ និង​កសិករ បាន​ស្ទាក់​ទាញ​អូស​ទឹក​ពី ស្រុក​ប​វេ​ល ខេត្តបាត់ដំបង មក​ផ្គត់ផ្គង់ ។  ប៉ុន្តែ​ចុងរដូវ​វស្សា​នេះ ក្នុង​ខេត្តបន្ទាយមានជ័យ មានទឹក​សមល្មម​វិញ​ហើយ​៕V