ពេជ្រ ថាវរ៉ា វិលរកស្នេហ៍ចាស់ ជាមួយកូនមន្រ្តី នៅខេត្តកំពង់ស្ពឺ ក្រោយបែកគ្នាជិត៥ខែ

ភ្នំពញេ៖ តារាសម្តែង និងបង្ហាញម៉ូដ មានទម្រង់មុខស្រស់ស្អាត កញ្ញា ពេជ្រ ថាវរ៉ា មុននេះ ត្រូវបានមហាជនបាន ដឹងស្ទើរគ្រប់គ្នា ជុំវិញការប្រកាស បើកបេះដូង រង់ចាំទទួលយកស្នេហ៍ថ្មី ពីបុរសដែលមានទឹកចិត្តស្មោះត្រង់ ហើយ អាចរួមរស់ស្នេហ៍ ពិតជាមួយគ្នាអស់មួយជីវិត។ ខណៈការប្រកាសនេះ មិនទាន់បានរំលងផុតទៅច្រើនខែផង ក៏ស្រាប់តែធ្លាយ ដំណឹង ដ៏គួរឲ្យភ្ញាក់ផ្អើលថា ពេលនេះគូស្នេហ៍ចាស់ បានចេញមុខមកពាំងឃាំងបេះដូងនាង ជាថ្មីឡើងវិញ។

ប្រភពពីអ្នករស់នៅក្បែរខាង ពេជ្រ ថាវរ៉ា បានប្រាប់ឲ្យដឹងថា តារាសម្តែង តែងជួបបរាជ័យរឿងស្នេហាផ្ទួនៗគ្នា រូបនេះ កំពុងតែត្រូវរ៉ូវនិង បានផ្សះផ្សាស្នេហ៍ជាថ្មីឡើងវិញ ជាមួយបុរសគូស្នេហ៍ចាស់ ដែលធ្លាប់បោះបង់ទៅចោល ទុកបេះដូង ឲ្យនៅកំព្រា រងាឯកា រអស់មួយរយៈពេលធំ មកនោះ ដើម្បីឲ្យស្នេហានេះ មានជីវិតរីកស្រស់បំព្រងឡើងវិញ។

ប្រភពខាងលើ បានទម្លាយមកថា បច្ចុប្បន្នអ្នកទាំងពីរ ហាក់មានភាពស្និទ្ធស្នាល ជាមួយគ្នា ដូចដើមឡើងវិញ ក្រោយពេល បុរសម្នាក់នេះ បានរត់មករកសុំក្តីមេត្តា ស្នេហាជាថ្មីពី កញ្ញា ពេជ្រ ថាវរ៉ា រហូតនាងបាក់ចិត្ត ទល់អារម្មណ៍ យល់ព្រមលើកលែង និងផ្តល់ឱកាស ឲ្យបុរសជាគូស្នេហ៍ចាស់សារជាថ្មីម្ដងទៀត។ ជាមួយគ្នានេះ គេតែងសង្កតឃើញ អ្នកទាំងពីរ ឧស្សាហ៍បណ្តើគ្នាចេញចូល និង ទៅញ៉ាំបាយ នៅគេហដ្ឋានខាងស្រីផងដែរ។

ដោយឡែកបើសង្កេតមើល នៅលើបណ្តាញសង្គមហ្វេសប៊ុក របស់កញ្ញា ពេជ្រ ថាវរ៉ា ពេលនេះហាក់បង្ហាញឲ្យឃើញ ពីអារម្មណ៍មានសេចក្តីសុខ និងសប្បាយចិត្តខ្លាំងជាងពេលមុនៗដែលភាគច្រើននាងតែងបង្ហោះរូបស្និទ្ធស្នាល ថត កៀកកើតគ្នាជាមួយសង្សារ បុរសជានិស្សិតកូនមន្រ្តី រស់នៅខេត្តកំពង់ស្ពឺម្នាក់ ដែលគេស្គាល់ថា ជាអតីតសង្សារចាស់ របស់នាង ដែលធ្លាប់បែកគ្នាប្រមាណ៥មុននេះ។ ប៉ុន្តែឥឡូវស្រាប់តែពួកគេវិលជួបគ្នាវិញ ថែមទាំងមានភាពផ្អែមល្ហែម ជាងមុនទៀតផង។

តារាសម្តែងរាងខ្ពស់ កញ្ញា ពេជ្រ ថាវរ៉ា នៅព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៥ នេះគេហទំព័រ LookingTODAY មិនអាចសុំការបំភ្លឺ បន្ថែមបានទេ ខណៈទូរស័ព្ទខលចូលច្រើនសារ តែត្រូវបាននាងចុចកាត់ផ្តាច់ទៅវិញ។ ទង្វើនេះ ហាក់បង្ហាញថា នាងហាក់កំពុងមានចេតនា គេចវេស ឬអាចមានអាថ៌កំបាំងអ្វីផ្សេង លើសពីនេះ ទើបបានជាមិន បង្ហាញមហាជនឲ្យដឹង ជាសាធារណៈ ខណៈមុននេះក៏ធ្លាយ ដឹងណឹងថា នាងមានផ្ទៃពោះ មិនទាន់រៀបការ។
គេនៅចាំ បានថា មុននេះ ពេជ្រ ថាវរ៉ា បានផ្តើមបង្កាត់ភ្លើងស្នេហ៍ ជាមួយនឹងបុរសវ័យជាង២០ឆ្នាំ ម្នាក់ដែលជានិស្សិត បន្តការសិក្សានៅ សាកលវិទ្យាល័យមួយ ក្នុងក្រុងភ្នំពេញ។

ម្យ៉ាងទៀតចំពោះការចាប់ផ្តើមសាងសម្ព័ន្ធភាពស្នេហារវាងតារាសម្តែង កញ្ញា ពេជ្រថាវរ៉ា ជាមួយគូស្នេហ៍និស្សិតឆ្នាំទី៣ ម្នាក់នេះ ដំបូងឡើយ ត្រូវបានគេគិតថា អាចនឹងឈានដល់ដំណាក់កាល ជីវិតអាពាហ៍ពិពាហ៍។ ប៉ុន្តែត្រូវបាន បែកបាក់គ្នា ទៅវិញព្រោះតែឪពុក-ម្តាយភាគីខាងប្រុស មិនពេញចិត្ត។

ក្រោយពីជួបវិបត្តិ ប្រេះស្រាំបែកបាក់ស្នេហ៍ ជាលើកទី៣កាលនោះ គេសឃើញថា កញ្ញា ពេជ្រ ថាវរ៉ា ហាក់បង្ហាញពី ភាពសោកសៅ មិនសប្បាយចិត្ត រហូតដល់ពេលខ្លះ តែងអង្គុយយំទួញសោកម្នាក់ឯងស្ទើររីងរៃខ្លួន បាយមិននឹកទឹក មិនស្រេក។ តែយ៉ាងបន្ទាប់ពីបែកគ្នាមិនទាន់ បានមួយឆ្នាំផង អ្នកទាំងពីរ ក៏ចាប់ផ្តើមត្រូវគ្នា ជាថ្មីឡើងវិញ ថែមទាំង ផ្អែមស្នេហ៍ ដូចស្ករតាំងម៉ែលើសមុនទ្វេដង ៕