លួច​ស្នេហ៍​ទប់ចិត្ត​មិន​បាន​ហែក​ជញ្ជាំង​ផ្ទះ​ចូល​ប៉ង​រំលោភ​ត្រូវ​ចាប់ខ្លួន

លួច​ស្នេហ៍​ទប់ចិត្ត​មិន​បាន​ហែក​ជញ្ជាំង​ផ្ទះ​ចូល​ប៉ង​រំលោភ​ត្រូវ​ចាប់ខ្លួន

ខេត្ត​ព្រះ​សីហ​នុ ៖ នគរបាល​ស្រុក​ព្រៃ​នប់ បាន​ឃាត់ខ្លួន​បុរស​ម្នាក់ បន្ទាប់​ពី​មាន​ពាក្យបណ្តឹង​ពី​ស្ត្រី​វ័យ​២១​ឆ្នាំ​ម្នាក់ ប្តឹង​ចោទប្រកាន់​ពី​បទ​រំលោភ​សេពសន្ថវៈ ខណៈ​នាង​កំពុង​លង់លក់​ក្នុង​ដំណេក​នា​ពេល​រាត្រី ។ ការ​ឃាត់ខ្លួន​នេះ បាន​ធ្វើ​ទ្បើ​ង​កាលពី​ថ្ងៃ​ទី​២១​តុលា វេលា​ម៉ោង​៨​ព្រឹក នៅ​ឃុំ​អូរ​ជ្រៅ ស្រុក​ព្រៃ​នប់ ។

លោក​វរសេនីយ៍ត្រី ហ៊ីង ចាន់​រិ​ទ្ធ អធិការ​នគរបាល​ស្រុក​ព្រៃ​នប់ ឱ្យ​ដឹង​ថា ជន​ដែល​ត្រូវ​បាន​ឃាត់ខ្លួន​នេះ​ឈ្មោះ ភូ អាយុ​២៥​ឆ្នាំ ជាប់ចោទ​ពី​បទ​រំលោភ​សេពសន្ថវៈ​ស្ត្រី​ក្រមុំ​ម្នាក់ កាលពី​វេលា​ម៉ោង​១​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​២១ តុលា ។

ប្រភព​ព័ត៌មាន​បន្ត​ថា ក្នុង​ខណៈ​ពេល​ដែល​ស្ត្រី​រង​គ្រោះ​កំពុង​ដេក​លង់លក់ ជន​នេះ​ក៏​ហែក​ជញ្ជាំង​ចូល​ប៉ង​រំលោភ តែ​ត្រូវ​នាង​ស្រែក​និង​រើបម្រះ ធ្វើ​ឱ្យ​ជនសង្ស័យ​ខ្លាច​ភ្ញាក់ផ្អើល​ដល់​អ្នក​ភូមិ ក៏​ដាក់​មេ​ប្រូច​បាត់​ទៅ ។ ប៉ុន្តែ គេចខ្លួន​មិន​បាន​ប៉ុន្មាន​ផង ក៏​ត្រូវ​សមត្ថកិច្ច​តាម​ចាប់​ឃាត់ខ្លួន​បាន​តែ​ម្តង ៕