គូស្នេហ៍​មួយគូ​ចំណាយ​ជិត ៥០ ម៉ឺ​​ន​ដុល្លារ កែ​សម្ផស្ស​ឲ្យ​ដូច​កូន​តុក្កតា​ជ័រ​

Sanofi

​គូស្នេហ៍​មួយគូ​នេះ​ពិតជា​ឈ្លក់​វ​ងេ្វ​ង​ជាមួយនឹង​កូន​តុក្កតា​ជ័រ​ខ្លាំងណាស់ ដែល​ទឹកប្រាក់​សរុប ពួកគេ ទាំងពីរ​បាន​ចំណាយ​លើ​ការកែ​សម្ផស្ស​ឲ្យ​ដូច​កូន​តុក្កតា​ជ័រ​ចាប់ជាតិ​គឺ​ប្រមាណ​ជា ៤៤៦,០០០ ដុល្លារ ។​ ​យោងតាម​សារព័ត៌​មានបាន​ឲ្យ​ដឹងថា នាង Anastasia Reskoss អាយុ ២០ ឆ្នាំ និង គូស្នេហ៍ Quentin Dehar អាយុ ២៣ បាន​ប្រាប់ថា ពួកគេ​មិនទាន់​ចប់​រួចរាល់​លើ​ការកែ​សម្ផស្ស​ទេ គឺ​ពួកគេ​នឹងធ្វើ​បន្ថែមទៀត ដើម្បី​ផ្លាស់ប្តូរ​មុខមាត់​ឲ្យ​កាន់តែ​ដូច ។

នាង Reskoss បាន​កែច្នៃ​លើ​សុដន់ ចង្ការ ច្រមុះ និង ផ្សេងៗ​មួយចំនួនទៀត រីឯ​ដៃគូ​នាង​ក៏បាន​កែច្នៃ​ខ្លះៗ​ដែរ និង ចាក់​ថ្នាំ​បំប៉ន​ផ្សេងទៀត​ដែរ ៕
​ថា​វរិ​ទ្ធ​

 



Related