​រួមភេទ​មួយ​យប់​លើសពី ២​ដង​អាច​បង្ក​ឲ្យ​មាន​គ្រោះថ្នាក់​ចំពោះ​សុខភាព​

ចំណេះដឹង​៖​ប្រសិនបើ​អ្នក​បង្ខំ​ធ្វើការ​រួមភេទ​ច្រើនជាង​២​ដង​ក្នុង​មួយ​យប់ ទាំង​បុរស និង​ស្ត្រី​ប្រា​ដក​ជា​ប្រឈមមុខ​នឹង​បញ្ហា​គ្រោះថ្នាក់​ជាច្រើន​ដល់​សុខភាព​។​

១. ក្រពេញ​ប្រូ​ស្តា​ត ៖ នៅពេលដែល​អ្នកធ្វើការ រួមភេទ​ច្រើនដង​ក្នុង​មួយ​យប់ នោះ​វា​និង​ធ្វើ​លិង្គ​របស់​អ្នក​បញ្ច​ញ​ទឹក​ច្រើន និង​មានការ​រំញោច​កន្ត្រាក់​នៃ​សាច់ដុំ​លិង្គ​ជាច្រើន​ទៀត​។ កត្តា​ទាំងនេះ​វា​អាចធ្វើ​ឲ្យ​មានការ​កកស្ទះ​ផ្លូវ​គ្រី​ស្តា​ល់ នេះហើយ​ជា​មូលហេតុ​ដែល​បង្ក​ឲ្យ​កើត​ជំងឺ​ជាច្រើន​ដូចជា ក្រពេញ​ប្រូ​ស្តា​ត​,​សរសៃឈាម​នាំ​ទឹកនោម​ជាដើម​។​

២. ខ្សោយ​ផ្លូវភេទ ៖ ដើម្បី​អាច​រួមភេទ​ច្រើនដង​រៀងរាល់​យប់ មាន​បុរស​ជាច្រើន​បាន​ប្រើ​ថ្នាំ​ជំនួយ​ដើម្បី​បង្កើន​ភាពរឹងមាំ​នៃ​លិង្គ និង​បង្កើន​អារម្មណ៍​ផ្លូវភេទ​របស់​ពួកគេ​។  ទោះជា​យ៉ាងណា ប្រសិនបើ​អ្នក​ទម្លាប់​ប្រើ​ថ្នាំ​ជំនួយ​ទាំងនេះ​នៅពេល​ចង់​រួមភេទ វា​នឹង​បង្ក​ឲ្យ​អ្នក​ក្លាយជា​មនុស្ស​ដែល​ពឹងផ្អែក​វា​ទាំងស្រុង​ជា​រៀង រាល់ពេល​សម្រាប់​ការរួម​ភេទ​របស់​អ្នក​។ មាន​មនុស្ស​ជាច្រើន បន្ទាប់ពី​បាន​ប្រើប្រាស់​ថ្នាំ​ទាំងនេះ​រួច គ្មាន​ពេលណា​ដែល​អាចធ្វើ​ឲ្យ​ពួកគេ​អាច​ធ្វើជា​ម្ចាស់ការ​លើ​ខ្លួនឯង​បានទេ នៃ​នាក់​ទំនង​ផ្លូវភេទ​។​

៣. ខ្សោយ​មុខងារ​ផ្លូវភេទ​ពេល​ចាស់ជរា ៖ ការ​រួមភេទ​ច្រើនដង​ពេក​ក្នុង​រយៈពេល​ខ្លី និង​ធ្វើ​ឲ្យ​ប្រដាប់បន្តពូជ​របស់​អ្នក ទាំង​បុរស និង​ស្ត្រី​មាន​សកម្មភាព​កើនឡើង​ច្រើន​ដែល​នាំ​ឲ្យ​មានការ​អស់កម្លាំង ហួសហេតុ​ពេក​។ នេះ​ជា​មូលហេតុ​ដែល​ធ្វើ​ឲ្យ​មាន​បញ្ហា​ខូច​មុខងារ​ផ្លូវភេទ និង​ខូច​មុខងារ​ផ្លូវភេទ​មុនពេល​ចាស់ជរា​។​

៤. ផលប៉ះពាល់​ជំងឺផ្លូវចិត្ត ៖ ការរួម​ភេទ​ជា​ច្រើនដង​ក្នុង​មួយ​យប់​នៃ​កម្រិត​ដែល​អាច​ឈានដល់​ការសម្រេច កាម​ដល់​ចំណុចកំពូល​សម្រាប់​លើកដំបូង គឺ​វា​តែងតែមាន​កម្រិត​ទាប​។ ដូច្នេះហើយ​ទើប​មាន​មនុស្ស​ជាច្រើន​គិតថា ពួកគេ​មាន​បញ្ហា​ជាមួយនឹង​សមត្ថភាព​ផ្លូវភេទ នេះហើយ​ជា​ឧបសគ្គ​ដែល​បណ្ដាល​ឲ្យ​កើតមាន​បញ្ហា​ផ្លូវចិត្ត​ធ្ងន់ធ្ងរ​។​

៥. រាងកាយ​ទ្រុឌទ្រោម ៖ ចំពោះ​បុរស​នៅពេលដែល​រួមភេទ ការប្រើប្រាស់​ជាតិ​កាឡូរី​ស្មើនឹង​ការធ្វើ​លំ​ហាត់ប្រាណ​នៃ​ការដើរ​ចម្ងាយ ដែលមាន​រយៈពេល​យូរ​។ ដូច្នេះ​ប្រសិនបើ​អ្នករក្សា​បាន​នូវ​ភាពទៀងទាត់​នៃ​ការ​រួមភេទ​ច្រើនដង ក្នុង​មួយថ្ងៃ ថា​តើ​វា​នឹងធ្វើ​ឲ្យ​សុខភាព​របស់​អ្នកមាន​ភាពប្រសើរឡើង​មែន​ទេ​?

​វា​គឺជា​ការលំបាក​ណាស់​ក្នុងការ​ទូទាត់​សង​ជាតិ​កាឡូរី​ដែល​បាត់បង់​បើ​យើង ធ្វើការ​សមាមាត្រ​ជាមួយនឹង​អាហារ​ដែល​បាន​ទទួលទាន​ប្រចាំថ្ងៃ នេះ​ជា​មូលហេតុ​បណ្ដាល​ឲ្យ​រាងកាយ​ទ្រុឌទ្រោម និង​ចុះខ្សោយ​។​

៦. ការកើនឡើង​ហានិភ័យ​នៃ​ជំងឺ​រោគ​ស្ត្រី ៖ ការ​កកិត​ម្ដង​ហើយ​ម្ដងទៀត​ជា​ញឹកញាប់​ពេក អាចមាន​ឥទ្ធិពល​អាក្រក់​ដល់​ប្រដាប់ភេទ និង​បង្កើន​ហានិភ័យ​នៃ​ជំងឺ​រោគ​ស្ត្រី​មួយចំនួន​។ ជាធម្មតា​វា​អាច​បង្ក​ឲ្យ​មានការ​ឆ្លង​មេរោគ ដូចជា​ជំងឺផ្សិត​ជាដើម​។​

​ប្រសិនបើ​មិនបាន​ព្យាបាល​វា​ឲ្យ​ទាន់ពេល​ទេ អាច​បង្ក​ឲ្យ​មាន​ផលវិបាក​ធ្ងន់ធ្ងរ​ខ្លាំងណាស់​សម្រាប់​សុខភាព​បន្ត​ពូជ ឬ​អាច​ឈានដល់​ការ​គ្មាន​កូន​ថែម​ទៀតផង​៕

​រួមភេទ​មួយ​យប់​លើសពី ២​ដង​អាច​បង្ក​ឲ្យ​មាន​គ្រោះថ្នាក់​ចំពោះ​សុខភាព​