តិច​និក​៧​ចំណុច​ជួយ​ស្ត្រី​ឈានដល់​ចំណុចកំពូល​ពេល​រួមភេទ​

ចំណេះដឹង​៖​ស្ត្រី​មួយចំនួនមាន​បញ្ហា​ក្នុងការ​រួមភេទ​មិនបាន​ដល់​គោលដៅ ឬ​មិន​បានទទួល​សេចក្តីសុខ​ស្រណុក​ស្រួល​កំពូល ( ឡើងឋានសួគ៌ ) សម​តាម​ប្រាថ្នា​បាន​។ ដូច្នេះ គួរ​ងាយ​មក​កែខៃ​បញ្ហា​ទាំងនេះ ដោយ​ប្រើ​តិច​និក ៧ ចំណុច​ខាងក្រោម៖​

១. ហ្វឹកហាត់​ខ្លួនឯង ៖ ដំណាក់កាល​ដំបូង​របស់​ស្ត្រី អាច​ទទួល​សេចក្តីសុខ ពី​ការជួយ​ខ្លួនឯង ប៉ុន្តែ នៅពេលដែល​ហាត់​ជួយ​ខ្លួនឯង​នោះ កុំ​ព្យាយាម​ឆ្ពោះទៅ​ចំណុច​អវយវៈ​ភេទ​ភ្លាម គួរ​ប្រើពេល​ស្ទាបអង្អែល​ត្រង់​កន្លែង​ផ្សេងៗ ឲ្យ​មាន​អារម្មណ៍​ជា​មុខ​សិន សឹម​សម្រូត​ចុះក្រោម  នោះ​អ្នកនឹង​ជួបប្រទះ​សេចក្តីសុខ ដែល​មិន​ធ្លាប់មាន​ពីមុខ​មក​។​

២. ដាស់​អារម្មណ៍​មុន​ឡើង​គ្រែ ៖ មុននឹង​ឈានទៅដល់​ការឡើង​គ្រែ គួរ​ប្រើពេល​ក្នុងការ​ផឹកស្រា ញ៉ាំ​អាហារ​ពេល​ល្ងាច បន្ទាប់មក​ឈាន​មកដល់​ការនិយាយ​គ្នា​ជាមួយ​ដៃគូ​របស់ខ្លួន​។ ការ​ស្ទាប​អ​ង្អែ​ក​សព្វ​រាងកាយ ជួយ​ដាស់​អារម្មណ៍​ឲ្យ​ពុះកញ្ជ្រោល និង​ឈានដល់​ភាពស្រណុកសុខស្រួល​នៅ​ដំណាក់កាល​ចុងក្រោយ​បាន​។​

៣. ស្រមើស្រមៃ ៖ ក្រៅពី​មាន​សេចក្តីសុខ​ជាមួយ​ដៃគូរ​របស់ខ្លួន​ហើយ​នោះ ការស្រមើស្រមៃ អាចជួយ​ឲ្យ​អ្នក​ផ្តោតអារម្មណ៍​ជាមួយ​ការរួម​ភេទ យ៉ាង​ពេញទំហឹង បើ​ប​ណ្តែ​អារម្មណ៍​ទៅតាម​ការស្រមើស្រមៃ ខណៈពេលដែល​ដៃគូ​របស់​អ្នក​កំពុង​ដាស់​អារម្មណ៍​អ្នក ធ្វើបែបនេះ​មិនមែនជា​រឿង​ខុស​ទេ​។ ផ្ទុយទៅវិញ វា​ធ្វើ​ឲ្យ អ្នក​កាន់​តែមាន​អារម្មណ៍​រោលរាល និង​នាំ​អ្នក​ទៅដល់​ឋានសួគ៌​ដ៏​ស្រណុក​កំពូល​។​

៤. ធ្វើ​កាយវិការ​ពង្រឹង​សាច់ដុំ ៖ តាម​ពិសោធន៍ បាន​បង្ហាញថា ស្ត្រី​ដែល​ធ្វើ​កាយវិការ​ពង្រឹង​សាចដុំ រាល់ថ្ងៃ អាច​ដល់​ចំណុចកំពូល​យ៉ាង​ឆាប់​ហើយ​ញឹកញាប់ ព្រមទាំង​មានការ​ស្រៀ​ប​ស្រើប​យ៉ាងខ្លាំង​។​

៥. ក្បាច់​នៅ​ពីលើ ៖ មាន​ក្បាច់​ជាច្រើន ដែល​សមរម្យ​សម្រាប់​ស្ត្រី ហើយ​ការ​នៅ​ខាងលើ សមរម្យ​បំផុត ដោយ​មូលហេតុ​៣​យ៉ាង​គឺ​៖១. អ្នកជា​អ្នក​គ្រប់​គ្រង់​ស្ថានការណ៍​។ ២. ពេល​ប្រតិបត្តិការ​ប៉ះ​ជាមួយ​ឆ្អឹងត្រគាក​របស់​បុរស​កា​ន់​តែ​បង្កើន​ភាព​ស្រៀ​ប​ស្រើប​។ ៣. អាច​យកដៃ​ស្ទាប​អ​ង្អែ​ក​ដើមទ្រូង​របស់ខ្លួន​បាន​ទៀតផង​។​

៦. វាយលុក​ពីក្រោយ ៖ ផលប្រយោជន៍​របស់​ក្បាច់​នេះ គឺ​អ្នក​អាច​ប្រើ​របស់​សិប្បនិម្មិត ឬ​ដៃ​ជា​ជំនួយ​បាន នៅក្នុងពេល​ដៃគូ​កំពុង​ធ្វើ​សកម្មភាព​រួមរ័ក​។​

៧. ប្រាប់​គេ​ពី​អារម្មណ៍​របស់​អ្នក ៖ រឿង​ដ៏​សំខាន់​ដែល​អ្នក​ត្រូវ​ចង់ចាំ​នោះ គឺ​អ្នក​ត្រូ​ប​បន្លឺសំឡេង​ប្រាប់ថា អ្វីដែល​អ្នក​ចូលចិត្ត និង​អ្វីដែល​អ្នក​មិន​ចូលចិត្ត​? បើ​គូស្នេហ៍​ធ្វើ​ខុស ហើយ​អ្នក​មិន​ប្រាប់​គេ​មិនអាច​ដឹង​ទេ​៕    

តិច​និក​៧​ចំណុច​ជួយ​ស្ត្រី​ឈានដល់​ចំណុចកំពូល​ពេល​រួមភេទ​