ឃាត់ខ្លួន​កុមារា​អាយុ​១៣​ឆ្នាំ​បទ​រំលោភ​ក្មេងស្រី​អាយុ​២​ឆ្នាំ​បានសម្រេច

​ខេត្តពោធិ៍សាត់​៖​អាចជា​រឿង​ដែល​និក​ស្មាន​មិន​ដល់ ខណៈដែល​ក្មេងប្រុស​ម្នាក់​ទើបតែ​មាន​អាយុ ១៣​ឆ្នាំ​សោះ​ប៉ុន្តែ​បានក្លាយ​ជា​ជនល្មើស​ហើយ​ត្រូវ​នគរបាល​ឃាត់ខ្លួន​ពីបទ រំលោភ​សេពសន្ថវៈ​ទៅលើ​ក្មេងស្រី​អាយុ​២​ឆ្នាំ​រហូត​បានសម្រេច​។ ករណីនេះ​បានកើត​ឡើង​កាលពី​វេលា​ម៉ោង​១៥ និង​៤៥​នាទី​ល្ងាច​ថ្ងៃទី​២១ ខែតុលា ឆ្នាំ​២០១៥ នៅ​ចំណុច​ចម្ការ​ដើម​ត្រាង ភូមិ​សំឡាញ ឃុំ​ក្រពើ​ពីរ ស្រុក​វាលវែង ខេត្តពោធិ៍សាត់​។ 

​    ​ជនសង្ស័យ ឈ្មោះ​លៀង វីវ៉ា ភេទ​ប្រុស អាយុ​១៣​ឆ្នាំ ឯ​ជនរងគ្រោះ​ឈ្មោះ​ន​.​យ ភេទ​ស្រី អាយុ​២​ឆ្នាំ រស់នៅ​ភូមិ​ឃុំ​ខាងលើ​ជាមួយ​ជនសង្ស័យ​។ 

​    ​ទោះជា​យ៉ាងណាក៏ដោយ​សមត្ថកិច្ច​ឃុំ​ក្រពើ​ពីរបាន​ឃាត់ខ្លួន​យកទៅ​អធិការដ្ឋាន​នគរបាល​ស្រុក​វាលវែង ឯ​ជនរងគ្រោះ​បញ្ជូនទៅ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ខេត្តពោធិ៍សាត់​ផងដែរ​៕ 

ឃាត់ខ្លួន​កុមារា​អាយុ​១៣​ឆ្នាំ​បទ​រំលោភ​ក្មេងស្រី​អាយុ​២​ឆ្នាំ​បានសម្រេច