ឃាត់ខ្លួន​ពលករ​១៨​នាក់​លួច​ឆ្លងដែន​ខុសច្បាប់​ទៅធ្វើ​ការ​នៅ​ថៃ

ខេត្តបន្ទាយមានជ័យ​៖​កម្លាំង​នគរបាល​ការិយាល័យ​ប្រឆាំង​ការជួញដូរ​មនុស្ស និង​ការពារ​អនីតិជន​ខេត្តបន្ទាយមានជ័យ​សហ​ការ​ជាមួយ​កម្លាំង​ង​ចំរុះ​នៅ រសៀល​ថ្ងៃទី​២២ ខែតុលា ឆ្នាំ​២០១៥ បាន​ចុះ​ប​ង្ក្រា​ទប់ស្កាត់​ពលករ​មិន​ឲ្យ​ឆ្លងដែន​ដោយ​ខុសច្បាប់​ស្ថិតនៅ ភូមិ​ជ្រៃ ឃុំ​បឹងបេង ស្រុក​ម៉ាឡៃ​ចំនួន​១៨​នាក់ ស្រី​០៨​នាក់ កុមារ​០៣​នាក់ ក្រោយពី​ពួកគេ​ប៉ង​ឆ្លងទៅ​ស្វែងរក​ការងារ​ធ្វើ​នៅ​ប្រទេស​ថៃ​។​

​    ​ស្នងការ​នគរបាល​ខេត្តបន្ទាយមានជ័យ​លោក​ឧ​ត្ត​ម​សេនីយ៍ អាត់ ខែម បញ្ជាក់ថា សម្រាប់​ប្រជា​ពលករ​ទាំងនោះ​ត្រូវបាន​មន្ត្រី​របស់លោក​ធ្វើការ​អប់រំ ហើយ​ឲ្យ​ត្រឡប់​ទៅវិញ ដោយ​ពន្យល់​ទៅ​ស្វែងរក​ការធ្វើ​លិខិតស្នាម​ត្រឹមត្រូវ​វិញ​ជៀសវាង​មាន គ្រោះថ្នាក់​ដល់​ជីវិត នៅពេល​ឆ្លងដែន​ខុសច្បាប់​។​

​    ​ស្នងការ​នគរបាល​ខេត្ត​បានដាក់​ផែនការ​ឲ្យ​កម្លាំង​នគរបាល​តាម​វរៈ​តាម​បណ្តា​ស្រុក និង​តាម​ព្រំដែន សហការគ្នា​ធ្វើការ​ទប់ស្កាត់​ឲ្យ​មាន​ប្រសិទ្ធភាព ចំពោះ​ការ​លួច​ឆ្លងដែន​ខុសច្បាប់​ទៅកាន់​ប្រទេស​ថៃ ហើយ​កម្លាំង​នគរបាល បាន​ឃាត់ខ្លួន​បានជា​បន្តបន្ទាប់​ផងដែរ​៕

ឃាត់ខ្លួន​ពលករ​១៨​នាក់​លួច​ឆ្លងដែន​ខុសច្បាប់​ទៅធ្វើ​ការ​នៅ​ថៃ
ឃាត់ខ្លួន​ពលករ​១៨​នាក់​លួច​ឆ្លងដែន​ខុសច្បាប់​ទៅធ្វើ​ការ​នៅ​ថៃ