មេជាង​សំណង់​ ពង្រត់​ប្រពន្ធ​កូនជាង​ខ្លួនឯង ​ត្រូវ​ជាប់​ខ្នោះ

ខេត្តកំពង់ស្ពឺ ៖ បុរស​ជា​មេជាង​សំណង់​ម្នាក់​ត្រូវ​ចាប់​ប្រគល់​ឱ្យ​សមត្ថកិច្ច កាលពី​រសៀល​ថ្ងៃ​ទី​២២ តុលា ២០១៥ ស្ថិត​នៅ​ភូមិ​តា​ឡក ឃុំ​ក្សេមក្សាន្ត ស្រុក​ឧដុង្គ ខេត្តកំពង់ស្ពឺ បន្ទាប់​ពី​ជន​នេះ​ត្រូវ​ចោទ​ថា បាន​ពង្រត់​ប្រពន្ធ​របស់​កូន​ជាង​ខ្លួនឯង ។

ប្រភព​បានឱ្យ​ដឹង​ថា មេជាង​រូប​នោះ​ឈ្មោះ​អ៊ី អាន ភេទ​ប្រុស អាយុ​៣២​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​-​ឃុំ​ខាងលើ មាន​ប្រពន្ធ​អាយុ​៣៦​ឆ្នាំ ជា​អ្នក​ធ្វើស្រែ ។ រីឯ​ភាគី​ស្ត្រី​ដែល​ត្រូវ​ពង្រត់​ឈ្មោះ​សួង រ៉ា​ន អាយុ​៣៥​ឆ្នាំ មានកូន​១ មាន​ប្តី​អាយុ​៣៥​ឆ្នាំ មាន​ទីលំនៅ​ភូមិ​យស​ជោ ឃុំ​ជើង​រាស់ ស្រុក​ឧដុង្គ ។

នៅ​ចំពោះ​មុខ​សមត្ថកិច្ច បុរស​មេជាង​បាន​សារភាព​ថា ខ្លួន​បាន​ស្គាល់​នារី​ឈ្មោះ​សួង រ៉ា​ន តាំងពី​ខែមីនា ២០១៥ ​ហើយ​តាំងពី​ពេល​នោះ​មក ពួក​គេ​បាន​ណាត់គ្នា​លេងល្បែង​ស្ន​ហា​រហូត​​​ ហើយ​ក៏​សម្រេចចិត្ត​នាំ​រត់គេច ដើម្បី​ទៅ​រស់នៅ​ជាមួយ​គ្នា​ឱ្យ​ឆ្ងាយ​ពី​ភ្នែក​គេ។ ​

ចំណែកឯ​ប្តី​របស់​ស្ត្រី​សួង រ៉ា​ន រៀបរាប់​ដែរ​​ថា រូបគេ​ប្រកប​របរ​ធ្វើជា​​ជាងសំណង់ ហើយ​ជន​ដែល​ពង្រត់​ប្រពន្ធ​ខ្លួន​នេះ គឺជា​មេជាង​របស់​ខ្លួន ។ បុរស​ជា​ប្តី​បន្ត​ថា ខ្លួន​មិន​បានដឹង​ថា ប្រពន្ធ​ហ៊ាន​ក្បត់ចិត្ត​ខ្លួន​បែប​នេះ​ទេ ដ្បិតតែ​គេ​ធ្វើ​សំណង់ តែ​មិន​ដែល​ឱ្យ​ប្រពន្ធ​នោះ​ទេ គឺ​ឱ្យ​តែ​មើល​កូន និង​ដាំបាយ​ទុក​ហូប​តែ​ប៉ុណ្ណោះ ។

មេជាង​សំណង់​ ពង្រត់​ប្រពន្ធ​កូនជាង​ខ្លួនឯង ​ត្រូវ​ជាប់​ខ្នោះ

 

ផ្តល់សិទ្ធដោយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត