សមត្ថកិច្ចបញ្ជូន ជនសង្ស័យ ទៅសាលាដំបូង ពាក់ព័ន្ធរំលោភក្មេង ស្រីអាយុ១១ឆ្នាំ

កំពត ៖ កម្លាំងនគរបាល ជំនាញព្រហ្មទណ្ឌ កម្រិតធ្ងន់ខេត្ត បានកសាងសំណុំរឿង បញ្ជូនបុរសល្មោភ កាមម្នាក់ ទៅសាលាដំបូងចាត់ការតាមនីតិវិធី បន្ទាប់ពីបុរសល្មោភកាម ខាងលើចាប់រំលោភ សេពសន្ថវៈ លើក្មេងស្រីអាយុ១១ឆ្នាំ បានសម្រេច ។

មន្ត្រីនគរបាលកម្រិតធ្ងន់ខេត្ត បានឲ្យដឹងថា កាលពីថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៥ វេលាម៉ោង១២និង៣០ នាទី រំលងថ្ងៃត្រង់ ជនសង្ស័យបានប្រព្រឹត្តធ្វើសកម្មភាព ចាប់រំលោភសេពសន្ថវៈលើក្មេងស្រី ជាអនីតិជន បានសម្រេច១ដង នៅក្នុងផ្ទះឯ ចំការរបស់ជនសង្ស័យ ស្ថិតក្នុងភូមិទ្វារថ្មី ឃុំព្រៃថ្នង ស្រុកទឹកឈូ ខេត្ត កំពត ។ ក្រោយមានពាក្យបណ្តឹង របស់ក្រុមគ្រួសារជនរងគ្រោះរួចមក នៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៥ កម្លាំងនគរបាលព្រហ្មទណ្ឌស្រុកទឹកឈូ បានចុះឃាត់ ខ្លួនបានជនសង្ស័រូបនេះ នៅឯផ្ទះរបស់គេ បន្ទាប់មក ក៏នាំខ្លួនយកមកសាកសួរ នៅឯអធិការដ្ឋាន នគរបាលស្រុកទឹកឈូ ហើយព្រឹកថ្ងៃទី២៣នេះ ក៏បញ្ជូនបន្តមកឲ្យកម្លាំងការិយាល័យ នគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្ត ចាត់ការបន្តតាមនីតិវិធីច្បាប់ ។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យឈ្មោះ សាន វណ្ណធី ភេទប្រុស អាយុ៥០ឆ្នាំ រស់នៅក្នុងភូមិ ឃុំខាង លើ ។ រីឯកុមារីរងគ្រោះ ឈ្មោះស.ព.ធ.រ  អាយុ១១ឆ្នាំ រស់នៅភូមិ ឃុំជាមួយគ្នាដែរ។

តាមចម្លើយសារភាពរបស់ជនសង្ស័យ បានប្រាប់នគរបាលជំនាញថា កាលពីក្នុងអំឡុងពាក់កណ្តាលខែកញ្ញា ឆ្នាំ២០១៥ រូបគេបានរួមភេទសម្រេចម្តងដែរជាមួយ ជនរងគ្រោះខាងលើ ប៉ុន្តែមិនចាប់បង្ខំនោះទេ នៅឯក្នុងផ្ទះជនរងគ្រោះតែម្តង និងលើកនេះទៀត ជាលើកទី២ហើយ ។ ចំណែកក្មេងស្រីរងគ្រោះវិញ បាន ឆ្លើយថា មុនពេលរួមភេទលើកនេះ គឺជនសង្ស័យបានតេទូរស័ព្ទហៅខ្លួនចំនួន ៣លើក ឲ្យទៅលេងចំការ កន្លែងកើតហេតុរបស់ជនសង្ស័យ ខណៈខ្លួនទៅ ដល់ឯចំការនោះភ្លាម ជនសង្ស័យក៏ហៅ ឡើងដេកពូក លើគ្រែ បន្ទាប់មក ក៏ធ្វើសកម្មភាពចាប់រំលោភ រហូតបានសម្រេច ចំនួន០១ដង យ៉ាងដូច្នេះតែម្តងទៅ៕

សមត្ថកិច្ចបញ្ជូន ជនសង្ស័យ ទៅសាលាដំបូង ពាក់ព័ន្ធរំលោភក្មេង ស្រីអាយុ១១ឆ្នាំ