៦ ចំណុច ដើម្បី​មាន​សុខភាព​ល្អ​

៦ ចំណុច ដើម្បី​មាន​សុខភាព​ល្អ​

​តើ​អ្នក​ចង់​មាន​សុខភាព​ល្អ​ដែរឬទេ​? វា​ពិតជា​មាន​សារៈសំខាន់​ខ្លាំងណាស់ ដែល​អ្នក​គួរតែ​អាន​អត្ថបទ​មួយ​នេះ ហើយ​អនុវត្ត​តាម​ការណែនាំ ដើម្បី​ទទួលបាន​សុខភាព​ល្អ ដូចជា កាត់បន្ថយ​ការប្រឈមមុខ​នឹង​ជំងឺ​មហារីក ជំងឺ​បេះដូង ជំងឺលើសឈាម និង​ជំងឺ​ទឹកនោម​ផ្អែម ហើយ​មានឱកាស​រស់​បាន​យូរ​។​

១. គេង​ឲ្យបាន​គ្រប់គ្រាន់​
​ដើម្បី​មាន​សុខភាព​ល្អ អ្នក​ត្រូវ​សម្រាក​ឲ្យបាន​ពី ៨ ទៅ ១០ ម៉ោង​ក្នុង​មួយថ្ងៃ ដើម្បី​ធ្វើឲ្យ​ខ្លួន​ឯង មាន​ភាពស្វាហាប់ និង​រហ័សរហួន​។ អ្នក​ក៏​មិនគួរ​ញ៉ាំ​ជាតិ​កាហ្វេ​អ៊ី​ន និង​ភេសជ្ជៈ​មាន​ជាតិ​ផ្អែម​ច្រើន​នោះដែរ​។ ប្រសិនបើ​អ្នក​មាន​កូន ឬ​ត្រូវ​ទៅ​ធ្វើការ​ពី​ព្រឹក អ្នក​គួរតែ​ឆាប់​ចូល​គេង​ហើយ​។​

២. សើច និង​ញញឹម​
​ការ​សើច និង​ការ​ញញឹម ធ្វ់​ឲ្យ​មុខ​អ្នក​ក្មេង​ជាង​វ័យ និង​មាន​អារម្មណ៍​ស្រស់ស្រាយ​។ ប្រសិនបើ​អ្នក​សើច​ច្រើន វា​ពិតជា​អាច​ជួយ​ឲ្យ​អ្នក មាន​សុខភាព​ល្អ​បាន​មែន​។​

៣. កុំ​ធ្វើ​អ្វី​ទាំងអស់ ១០ នាទី​
​ការ​សម្ងំ​នៅ​កន្លែង​ងងឹត​ម្នាក់ ដោយ​គ្មាន​ទុក្ខ​កង្វល់ ប្រហែលជា ១០ នាទី នឹង​ជួយ​ឲ្យ​អ្នក មាន​អារម្មណ៍​ស្រស់ថ្លា​ឡើងវិញ​។ ប្រសិនបើ​អ្នក​ទើប​ធ្វើ​រួច នោះ​អ្នក​នឹងមាន​អារម្មណ៍ល្អ​ពេញ​មួយថ្ងៃ​។ ចូរ​អនុវត្ត​វិធី​នេះ ពីរ​បី​ថ្ងៃ​ម្តង ដើម្បី​ខ្លួនឯង​មាន​សុខភាព​ល្អ​។​

៤. ទទួលទាន​ចំណីអាហារ មាន​ជីវជាតិ និង​សុខភាព​ល្អ​
​ការ​ទទួលទាន​ជីវជាតិ ដែល​ខ្លួនប្រាណ​ត្រូវការ ពិតជា​ជួយ​ឲ្យ​អ្នក​មាន​សុខភាព​ល្អ​បាន​។ ចូរ​ញ៉ាំ​អាហារ​ដែល​ផ្ទុក​ទៅដោយ កាបូ​អ៊ី​ដ្រាត ប្រូតេអ៊ីន បន្លែ និង​ផ្លែឈើ​ឲ្យបាន​ច្រើន​។​

៥. ញ៉ាំ​ទឹក​
​ទឹក គឺជា​អ្វី​ដែល​អ្នក មិន​អាច​ខ្វះ​បាន​នោះ​ទេ​។ ចូរ​ផឹកទឹក​ឲ្យបាន​ចាប់ពី ៨ កែវ​ឡើងទៅ ក្នុង​មួយ​ថ្ងៃ ដើម្បី​ធ្វើឲ្យ​អ្នក​មានកម្លាំង​ឡើងវិញ និង​អាច​បន្ត​ការងារ​បាន​ទៅមុខទៀត​។ ការផឹក​ទឹក​មិន​បាន​គ្រប់គ្រាន់ នឹង​ធ្វើឲ្យ​អ្នក​ឧស្សាហ៍​ឈឺក្បាល កើតមុន និង​ខ្វះ​ជាតិ​ទឹក​។​

៦. ពត់​ខ្លួន និង​ហាត់ប្រាណ​
​តើ​អ្នកដឹង​ទេ​ថា ការពត់​ខ្លួន​ក្រោយ​ពេល​ភ្ញាក់​ពី​គេង ពិត​ជា​ស្រួល​ណាស់​? បន្ទាប់​ពី​ក្រោក​ពី​គេង ចូរ​ធ្វើការ​ហាត់ប្រាណ ដើម្បី​ដាស់​សាច់ដុំ និង​សរីរាង្គ​ផ្សេងៗ ឲ្យ​ដំណើរការ​ក្នុង​ថ្ងៃ​ថ្មី​៕

​អត្ថបទ ៖ ឈឹម សៅភារ៉ា​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី23  តុលា ឆ្នាំ 2015

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។