បេក្ខភាព​ប្រធានសភា​ពាណិជ្ជកម្ម ខេត្ត​ព្រះសីហនុ លោក​ឧកញ៉ា ឡៅ កាំ​ង មានការ​គាំទ្រ​ច្រើន​

ព្រះសីហនុ: សមាជិកសភា​ពាណិជ្ជកម្ម ខេត្ត​ព្រះសីហនុ ម្នាក់ បាន​អះអាង នៅតាម​តុ​កាហ្វេ កាលពី​ព្រឹក​ថ្ងៃទី​២៣ ខែតុលា​នេះ​ថា លោក​ឧកញ៉ា ឡៅ កាំ​ង បេក្ខភាព​ឈរឈ្មោះ​ប្រធាន សភា​ពាណិជ្ជកម្ម​ខេត្ត​ពិតជា​មានការ​គាំទ្រ​ច្រើនជាងគេ ក្នុងចំណោម​បេក្ខភាព ៣​នាក់ ដែល​ត្រូវ​ប្រជែង​គ្នា នៅពេលនេះ​។​
​    ​
​សមាជិក​រូបនោះ បាន​បន្តថា លោក​ឧកញ៉ា ឡៅ កាំ​ង មាន​សមត្ថភាព និង​លទ្ធភាព​គ្រប់គ្រាន់​​ក្នុងការ​ដឹកនាំ​ស្ថាប័ន​មួយ​នេះ ក្នុង​អាណត្តិ​ថ្មី​។ រីឯ​បេក្ខភាព ២​រូប​ទៀត មាន​ម្នាក់ មិនបាន​ខិតខំ​ស្វែងរក​ការគាំទ្រ​នោះទេ គាត់​គិតតែ​ពី​រកកល​ប្តឹង​អ្នកកាសែត​ទៅវិញ​។ គួរ​ឲ្យ​ចង់​សើច​។​
​    ​
​សូមបញ្ជាក់ថា សភាពាណិជ្ជកម្ម​ខេត្ត​ព្រះសីហនុ នឹង​បោះឆ្នោត​ជ្រើសរើស​ប្រធាន ដឹកនាំ​ថ្មី នៅ​ព្រឹក​​ថ្ងៃទី​១ ខែវិច្ឆិកា ឆ្នាំ​២០១៥ ខាងមុខនេះ​។ ក្នុងនោះ មាន​បេក្ខភាព​ចំនួន ៣​នាក់ សំខាន់ៗ ប្រកួតប្រជែង​តំណែង​ជា​ប្រធាន​ស្ថាប័ន​មួយ​នេះ​៕​