ជនជាតិ​រុស្សី​ម្នាក់ ស្លាប់​ដោយ​ជំងឺ​ប្រចាំកាយ នៅ​ក្រុងព្រះសីហនុ​

ព្រះសីហនុ: បុរស​ជនជាតិ​រុស្សី​វ័យចាស់​ម្នាក់ បាន​ស្លាប់​ដោយសារ​ជំងឺ​ប្រចាំកាយ នៅក្នុង​ផ្ទះ​របស់គាត់ ស្ថិតក្នុង​ក្រុម​២៤ ភូមិ​៣ សង្កាត់​លេខ​៣ ក្រុងព្រះសីហនុ កាលពី​ព្រឹក​ថ្ងៃទី​២៣ ខែតុលា ឆ្នាំ​២០១៥​។​
​    ​
​បុរស​ជនជាតិ​រុស្សី​រូបនោះ មានឈ្មោះ MARTYNOV VALERii អាយុ ៥២​ឆ្នាំ កាន់​លិខិតឆ្លងដែន​លេខ 64N9807698​។ បុរស​ជនជាតិ​រុស្សី​រូបនេះ បានមក​ទិញ​ផ្ទះ​នៅ​ចំណុចកើតហេតុ​ខាងលើ រស់​នៅបាន​រយៈពេល ២​ឆ្នាំ កន្លងមកហើយ ស្រាប់តែ​ដល់ពេលនេះ គាត់​ស្លាប់​តែម្តង​។ សាកសព ត្រូវបាន​ប៉ូលិស​ប្រគល់ជូន​ស្ថានទូត ដើម្បី​ចាត់ការ​តាម​ប្រពៃណី​៕​

ជនជាតិ​រុស្សី​ម្នាក់ ស្លាប់​ដោយ​ជំងឺ​ប្រចាំកាយ នៅ​ក្រុងព្រះសីហនុ​

ជនជាតិ​រុស្សី​ម្នាក់ ស្លាប់​ដោយ​ជំងឺ​ប្រចាំកាយ នៅ​ក្រុងព្រះសីហនុ​