សម្តេច​តេ​ជោ និង​សម្តេច ប៊ុន រ៉ានី ធានា​ចិញ្ចឹម​គ្រួសារ​យោធិន​ពិការ ឡុង ដេ រយៈ​បី​ឆ្នាំ​

: ​យោធិន​ពិការ​ជើងឆ្វេង លោក ឡុង ដេ បាន​សម្តែង​នូវ​សេចក្តីត្រេកអរ​យ៉ាងខ្លាំង ប្រកបដោយ​ក្តីរំភើប​ឥតឧបមា រួមជាមួយ​ទឹកភ្នែក​រលីងរលោង ហើយ​លើក​ម្រាមដៃ​ដប់​គោរព​ថ្លែងអំណរគុណ​ដល់​សម្តេច​តេ​ជោ និង​សម្តេច​ប៊ុន រ៉ានី ដែល​បានគិត​គូ​ដល់​ជនពិការ ជាពិសេស​បានផ្តល់​ផ្ទះ ដី គ្រឿងឧបភោគ​បរិភោគ សម្ភារៈប្រើប្រាស់​ផ្សេងៗ និង​ជាពិសេស​សម្តេច​ទាំង​ទ្វេរ ធានា​ចិញ្ចឹម​គ្រួសារ​យោធិន​ពិការ ឡុង ដេ រយៈពេល​បី​ឆ្នាំ​។  

​នៅ​ព្រឹក​ថ្ងៃទី​២៣ ខែតុលា ឆ្នាំ​២០១៥​នេះ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ចាត់​ឲ្យ​លោកនាយ​ឧ​ត្ត​ម​សេនីយ៍ គីម ប៊ុន​ថា​ន នាយករង​ខុទ្ទកាល័យ​សម្តេច​តេ​ជោ និង​ជា​អគ្គមេបញ្ជាការ​រង​នៃ​កងយោធពល​ខេមរភូមិន្ទ ចាត់ចែង​ដឹកជញ្ជូន​គ្រួសារ​យោធិន​ពិការ ឡុង ដេ ដែល​ពិការ​ជើងឆ្វេង​ក្នុងសម័យ​សង្គ្រាម​ឆ្នាំ​១៩៩២ លើ​សមរភូមិ​សំរោង​ចុងកាល់ ទៅកាន់​ម​ជ្ឈ​ម​មណ្ឌល​អភិវឌ្ឍន៍​យោធិន​ពិការ ៣១៧​កោះស្លា ដែលមាន​ទីតាំង​ស្ថិតនៅ​ក្នុងភូមិ​តេ​ជោ​អភិវឌ្ឍន៍ ឃុំ​តេ​ជោ​អភិវឌ្ឍន៍ ស្រុក​ឈូក ខេត្តកំពត ដើម្បី​ធ្វើការ​ប្រគល់​ផ្ទះ ១​ខ្នង​ទំហំ ៥ គុណ​នឹង ៨​ម៉ែត្រ និង​ដី​បង្កបង្កើនផល​ទំហំ ៤០ គុណ​នឹង ៣០០​ម៉ែត្រ ជូន​គ្រួសារ​ពួកគាត់​។

​ជាមួយនេះដែរ សម្តេច​តេ​ជោ និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ហ៊ុន រ៉ានី ហ៊ុនសែន បាន​ធានា​ចិញ្ចឹម​រយៈ​បី​ឆ្នាំ​ដោយ​ផ្តល់ជូន​ប្រចាំខែ​នូវ​ថវិកា​ចំនួន ៥០ ម៉ឺន​រៀល និង​អង្ករ​ចំនួន ៥០​គីឡូក្រាម ចាប់​អនុវត្ត​ពី​ខែតុលា ឆ្នាំ​២០១៥​នេះ​តែម្តង​។​

​ក្នុងឱកាស​អញ្ជើញ​ចុះទៅ​ប្រគល់​ផ្ទះ និង​ដី​បង្កបង្កើនផល​នោះ លោកនាយ​ឧ​ត្ត​ម​សេនីយ៍ គីម ប៊ុន​ថា​ន បាន​នាំយក​នូវ​ថវិកា និង​សម្ភារៈ​អំណោយ​សម្តេច​ទាំងពីរ ទៅ​ផ្តល់ជូន​មានដូចជា​ថវិកា​ចំនួន ៥​លាន​រៀល អង្ករ ៥០​គីឡូក្រាម ព្រមទាំង​គ្រឿងឧបភោគ បរិភោគ​ជាច្រើន​សន្ធឹក​សន្ធាប់ រួមទាំង​មជ្ឈមណ្ឌល និង​កងពលតូច​ការ​ពារ​កោះ​ឆ្នេរ​លេខ​៣១ បាន​យក​គ្រឿងចក្រ កម្លាំង ជួយ​ធ្វើការ​ឈូសឆាយដី ភ្ជួរ និង​ដាំ​ស្វាយ ជាពិសេស​គឺ​បាន​ដាក់លូ និង​ត​បណ្តាញ​អគ្គិសនី ជូន​ផងដែរ​។​

​យោធិន​ពិការ​ជើងឆ្វេង លោក ឡុង ដេ បាន​មាន​សេចក្តីត្រេកអរ​យ៉ាងខ្លាំង ប្រកបដោយ​ក្តីរំភើប​ឥតឧបមា រួមជាមួយ​ទឹកភ្នែក​រលីងរលោង ហើយ​លើក​ម្រាមដៃ​ដប់​គោរព​ថ្លែងអំណរគុណ​ដល់​សម្តេច​ទាំងពីរ និង​សូម​បួងសួង​ដល់​វត្ថុ​ស័ក្តិ​សិទ្ធ​ក្នុង​លោក ជួយ​តាម​ថែរក្សា​បីបាច់​សម្តេច​តេ​ជោ សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត និង​បុត្រ ព្រមទាំង​ចៅ​សំណព្វ​របស់​សម្តេច​ជួបប្រទះ​តែ​នូវ​ពុទ្ធពរ​បួន​ប្រការ គឺ​អាយុ វណ្ណ​: សុខ​: ពល​: កុំបី​ឃ្លាងឃ្លាត​ឡើយ ដើម្បី​ដឹកនាំ​ប្រទេសជាតិ ឲ្យ​កាន់តែ​រីកចម្រើន​រុងរឿង​ថ្កុំថ្កើង​ថែមទៀត ដោយ​រក្សាបាន​នូវ​សុខសន្តិភាព និង​ការអភិវឌ្ឍន៍​ជា​រៀងរហូត​៕​

សម្តេច​តេ​ជោ និង​សម្តេច ប៊ុន រ៉ានី ធានា​ចិញ្ចឹម​គ្រួសារ​យោធិន​ពិការ ឡុង ដេ រយៈ​បី​ឆ្នាំ​

សម្តេច​តេ​ជោ និង​សម្តេច ប៊ុន រ៉ានី ធានា​ចិញ្ចឹម​គ្រួសារ​យោធិន​ពិការ ឡុង ដេ រយៈ​បី​ឆ្នាំ​

សម្តេច​តេ​ជោ និង​សម្តេច ប៊ុន រ៉ានី ធានា​ចិញ្ចឹម​គ្រួសារ​យោធិន​ពិការ ឡុង ដេ រយៈ​បី​ឆ្នាំ​