បញ្ជូន​ជនសង្ស័យ​រំលោភ​ក្មេងស្រី​អាយុ​១១​ឆ្នាំ ទៅ​សាលាដំបូង​

កំពត: នៅ​ព្រឹក ថ្ងៃទី​២៣ ខែតុលា ឆ្នាំ​២០១៥ នេះ កម្លាំង​នគរបាល ជំនាញ​ព្រហ្មទណ្ឌកម្រិតធ្ងន់​ខេត្ត បាន​បញ្ជូន​បុរស​ល្មោភកាម​ម្នាក់ រំលោភ​ក្មេងស្រី​អាយុ​១១​ឆ្នាំបានសម្រេច​កាលពី​ថ្ងៃទី​២១ ខែតុលា ឆ្នាំ​២០១៥ វេលា​ម៉ោង​១២​និង​៣០​នាទី​ថ្ងៃត្រង់នៅក្នុង​ផ្ទះ​ឯ​ចំការ​របស់​ជនសង្ស័យ​ស្ថិតក្នុង​ភូមិ​ទ្វារ​ថ្មី ឃុំ​ព្រៃ​ថ្នង ស្រុក​ទឹកឈូខេត្តកំពត  ទៅ​សាលាដំបូង​ដើម្បី​ចាត់ការ​តាម​នីតិវិធី ។

 ជនសង្ស័យ​ឈ្មោះ សាន វណ្ណ​ធី  អាយុ​៥០​ឆ្នាំមាន​ទីលំនៅ​ភូមិ​កើតហេតុ​ខាងលើ ។ រីឯកុមារី​រងគ្រោះ ឈ្មោះ​ស​.​ព​.​ធ​.​រ អាយុ​១១​ឆ្នាំ រស់នៅ​ភូមិ ឃុំ​ជាមួយគ្នា​។​

 ក្រោយ​មាន​ពាក្យបណ្តឹង​របស់​ក្រុមគ្រួសារ​ជនរងគ្រោះ​រួចមក​នៅ​ថ្ងៃទី​២២ ខែតុលា ឆ្នាំ២០១៥ កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​ស្រុក​ទឹកឈូ បាន​ចុះ​ឃាត់ ខ្លួន​​ជ​នស​ង្ស័​រូបនេះ ដល់ផ្ទះ​ហើយ​បាន​នាំខ្លួន​យកមក​សាកសួរ នៅឯ​អធិការដ្ឋាន នគរបាល​ស្រុក​ទឹកឈូ​។​

 នៅ​ចំពោះមុខ​សមត្ថកិច្ច ជនសង្ស័យ​បាន​សារភាពថា កាលពី​ក្នុងអំឡុង​ពាក់កណ្តាលខែកញ្ញា ឆ្នាំ​២០១៥ រូបគេ​បាន​រួមភេទ​សម្រេច​ម្តង​ដែ​ជាមួយ​ជន​រង​គ្រោះ​ខាងលើ ប៉ុន្តែ​មិន​ចាប់បង្ខំ​នោះទេ នៅឯ​ក្នុងផ្ទះ​ជនរងគ្រោះ​តែម្តង និង​លើក​នេះ​ទៀតជា​លើក​ទី​២​ហើយ ។​

 ចំណែក​ក្មេងស្រី​រងគ្រោះ​វិញ បាន ឆ្លើយថា មុនពេល​រួមភេទ​លើក​នេះ គឺ​ជនសង្ស័យបាន​តេ​ទូរស័ព្ទ​ហៅ​ខ្លួន​ចំនួន ៣​លើក ឲ្យ​ទៅលេង​ចំការ កន្លែងកើតហេតុរបស់​ជនសង្ស័យ ខណៈ​ខ្លួន​ទៅ ដល់​ឯ​ចំការ​នោះ​ភ្លាម ជនសង្ស័យ​ក៏ហៅ ឡើង​ដេក​ពូក លើ​គ្រែ បន្ទាប់មក ក៏​ធ្វើ​សកម្មភាព​ចាប់រំលោភ រហូត​បានសម្រេចចំនួន​១​ដង​។​

ក្រោយពី​សាកសួរ​និង​ស្តាំ​ចម្លើយសារភាព របស់​ជនសង្ស័យ​រួច កម្លាំង​ការិយាល័យនគរបាល​ព្រហ្មទណ្ឌ​កម្រិតធ្ងន់​ខេត្ត បាន​កសាង​សំណុំរឿង និង​បញ្ជូន​​ខ្លួន​ជនសង្ស័យ​ទៅកាន់​តុលាការ នៅ​ព្រឹក​ព្រឹក​ថ្ងៃទី​២៣​នេះ ដើម្បី​ចាត់ការ​តាម​នីតិវិធី​៕​