ផល សោភ័ណ្ឌ និង សេក គឹមផៃ ប៉ះ​ជើង​ខ្លំាង​ថៃ​នៅ​លើស​ង្វៀន SEA-TV នាល្ងាច​ថ្ងៃ​អាទិត្យ

ភ្នំពេញ៖ អ្នកប្រដាល់ជើងខ្លាំងកម្ពុជា២រូប គឺផល សោភ័ណ្ឌ ក្លឹបតាឡីដំរីមានរិទ្ធ និង សេក គឹមផៃ ក្លឹបអង្គរមានជ័យខេត្តសៀមរាប ប៉ះអ្នកប្រដាល់ជើងខ្លំាងថៃកក្រើកនៅលើសង្វៀន SEA-TV នាល្ងាចថ្ងៃអាទិត្យ ទី២៥ ខែតុលាចុង សប្តាហ៍នេះ គ្រាដែល ផល សោភ័ណ្ឌ ជួបអ្នកប្រដាល់ថៃ Yorth Sek ក្នុងទម្ងន់ ៦៣,៥ គីឡូក្រាម ។

បើតាមលោក ញៀន សុធី អ្នកផ្គូផ្គងនិយាយប្រាប់ឲ្យដឹងថា Yorth Sek អ្នកប្រដាល់ថៃរូបនេះជាអ្នកប្រដាល់មិនធម្មតានោះឡើយ ។ អ្នកប្រដាល់ថៃ Yorth Sek មានប្រវត្តិប្រកួតចំនួន១០១លើក ឈ្នះ៨១ដង ចាញ់១៧ដង និងស្មើ៣ដង ។ សោភ័ណ្ឌ បានយកឈ្នះអ្នកប្រដាល់ថៃ Khom Pichit Keaj Chunkeaw ដោយពិន្ទុ ។ គេមានប្រវត្តិប្រកួតចំនួន៩២ដង ឈ្នះ៨១ដង និងចាញ់១១ដង មិនដែលស្មើ ហើយធ្លាប់ផ្តួលគូប្រកួតឲ្យសន្លប់លើសង្វៀនចំនួន២២ដង ។

អ្នកប្រដាល់ សេក គឹមផៃ ក្លឹបអង្គរមានជ័យខេត្តសៀមរាប ប៉ះអ្នកប្រដាល់ថៃ Yorth Sing ក្នុងទម្ងន់ ៦០ គ.ក្រ ។ Yorth Sing នេះមានប្រវត្តិប្រកួតចំនួន៦៥លើក ហើយក្នុងនោះគេវាយឈ្នះ៥៥លើក ចាញ់៨លើក និងស្មើ២លើក ។ តែបើមើលពីប្រវត្តិនេះ អ្នកប្រដាល់ថៃនេះមិនជាលើ សេក គឹមផៃ ប៉ុន្មានឡើយ ។ គឹមផៃ ដែលមានកំណត់ត្រាប្រកួតតែ៥៨លើក ឈ្នះ៥៣លើក ចាញ់៤លើក និងស្មើ១លើក ។

យ៉ាងណា Yorth Sing ធ្លាប់វាយស្មើពិន្ទុជាមួយ ឌុម កែវដា អ្នកប្រដាល់ក្លឹបម្កុដរាជសីហ៍ ហើយធ្លាប់ឈ្នះ ង៉ែត្រ រដ្ឋ អ្នកប្រដាល់ក្លឹបតាព្រហ្មមានជ័យដោយពិន្ទុ និងឈ្នះ សេក គឹមរួន អ្នកប្រដាល់ក្លឹបអង្គរមានជ័យដោយពិន្ទុ ។
សេក គឹមផៃ ជាអ្នកប្រដាល់ដែលមានអំណោយផលល្អខាងកាយសម្បទា ។ គេខ្លាំងកែង ជង្គង់ និងទាត់ធាក់ ។ គឹមផៃ ធ្លាប់ជួបប្រកួតជាមួយថៃ៣លើក ដោយវាយឈ្នះទាំង៣លើក ។ ប៉ុន្តែលើកនេះ សេក គឹមផៃ ប្រហែលជាជួបការលំបាកជាងមុន ព្រោះអ្នកប្រដាល់ថៃ Yorth Sing រូបនេះខ្លាំងជាងអ្នកមុនៗ ។ ទោះជាយ៉ាងណា Yorth Sing មិនប្រាកដថា ឈ្នះ សេក គឹមផៃ នោះទេព្រោះ គឹមផៃ អ្នកប្រដាល់កម្ពុជារូបនេះ គេមិនញញើត និងខ្លាចនោះទេ ។

ចំពោះការប្រកួតរវាងខ្មែរ អ្នកប្រដាល់ គឹម វាសនា ក្លឹបកងពលតូចទ័ពឆ័ត្រយោង៩១១ ជួបប្រកួតអ្នកប្រដាល់ ថុល មករា ក្លឹបឃ្លាំងមឿងកីឡាក្នុងទម្ងន់ ៦៣,៥គីឡូក្រាម រីឯមួយគូទៀតនោះ អ្នកប្រដាល់ គង់ ហ៊ូវ ក្លឹបកងពលធំអន្តរា គមន៍លេខ២ ត្រូវជួបប្រកួតជាមួយអ្នកប្រដាល់ ខឹក សុខឿន ក្លឹបកងពលតូចទ័ពឆ័ត្រយោង៩១១ ក្នុងទម្ងន់៥៧គីឡូក្រាម ៕

ផល សោភ័ណ្ឌ និង សេក គឹមផៃ ប៉ះ​ជើង​ខ្លំាង​ថៃ​នៅ​លើស​ង្វៀន SEA-TV នាល្ងាច​ថ្ងៃ​អាទិត្យ

ផល សោភ័ណ្ឌ និង សេក គឹមផៃ ប៉ះ​ជើង​ខ្លំាង​ថៃ​នៅ​លើស​ង្វៀន SEA-TV នាល្ងាច​ថ្ងៃ​អាទិត្យ